ខ្សែ​បម្រើ​កណ្ដាល​ជនជាតិ​បារាំង Raphaël Varane បាន​សម្រេច​ចិត្ត​​ចាកចេញ​ពី​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid ដោយ​ចូលរួម​ជាមួយ​ក្រុម​អង់គ្លេស Manchester United ហើយ​នៅ​រដូវកាល​ឆ្នាំ​២០២១-២២ ដោយ​បង្ហាញ​មុខ​ជា​ផ្លូវការ​មុន​ការ​ប្រកួត​បើក​រដូវកាល​នៅ​កីឡដ្ឋាន Old Trafford ព្រលប់​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ នេះ។

កីឡាករ​វ័យ​​២៨ឆ្នាំ​រូប​នេះ​ទទួល​បាន​ប្រាក់​ដោះដូរ​ចំនួន​៤១លាន​ផោន ឬ ប្រហែល​ជាង​៥៦​លាន​ដុល្លារ​អាមេរិក ខណៈ​រូប​គេ​នឹង​ត្រូវ​ប្រជែង​កៅអី​គ្នា​ជាមួយ​នឹង​ខ្សែ​ការពារ​កណ្ដាល​ចាស់​ក្នុង​ក្រុម Man Utd គឺ​កីឡាករ Harry Maguire ដែល​បាន​ចាប់​ដៃ​គូ​ជាមួយ Victor Lindelöf ក្នុង​ជំនួប​បើក​ឆាក​ទទួល Leeds United។

អត្ថបទពាក់ព័ន្ធ៖តារា​​បាល់ទាត់​កូរ៉េខាងត្បូង Heung-Min Son ត​កិច្ចសន្យា​ជាមួយ Spur ដល់​ឆ្នាំ​២០២៥

សមាជិក​ដែល​ឈ្នះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ រូប​នេះ ធ្លាប់​ជួយ​ក្រុម Real Madrid ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ដូចជា La Liga ៣លើក Copa del Rey ១លើក Supercopa de España ១លើក UEFA Champions League ៤លើក UEFA Super Cup ៣លើក និង FIFA Club World Cup ៤លើក៕

Telegram-Troryorng
Share.