ក្រុមជម្រើសជាតិកាតា បានក្លាយជាម្ចាស់​ជេីងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលខ្លួនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះហ្ស៊កដានី ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Lusail Stadium កាលពីយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤។

នេះគឺជាការឈ្នះជើងឯក AFC Asian Cup លើកទី២ របស់ក្រុមជម្រើសជាតិកាតា ក្រោយឈ្នះលើកដំបូងក្នុងប្រវតិ្តសាស្រ្តនៅឆ្នាំ ២០១៩ ក្រោយយកឈ្នះលើក្រុម​​​ជ​ម្រើស​ជាតិជប៉ុន ដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup បង្កើតឡើងដំបូង​នៅឆ្នាំ១៩៥៦ ពោល​គឺមានអាយុកាល៦៨ឆ្នាំហើយ ខណៈក្រុមជម្រើសជាតិជប៉ុន ឈ្នះជើងឯកច្រើន​ជាងគេ ចំនួន៤លើក ឆ្នាំ១៩៩២, ២០០០, ២០០៤, ២០១១ ស្របពេលកាតា បាន២លើក។

គួរដឹងថាព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក​ទ្វីប​អាស៊ី​ AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មាន២៤ក្រុមចូលរួម ចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.