កញ្ញា​ ប៊ី​ សុធារី​ ស្រីស្អាតម្ចាស់​តំណែង​ Miss Charm Cambodia ដែល​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​ប្រជែង​កម្មវិធី​បង្អួត​សម្រស់​នៅ​ប្រទេស​វៀតណាម​ មួយ​រយៈ​នេះ​សង្កេត​ឃើញ​​មួយ​រយៈ​នេះ​ឧស្សាហ៍​បង្ហោះ​រូបភាព​ស្អាត​បង្អួត​រាង​ស្លី​ម​គួរ​ឱ្យ​ស្រលាញ់​ ដែល​ធ្វើ​ឱ្យ​បុរស​លង់​ចិត្ត​ចំណែក​នារី​ដូច​គ្នា​លួច​ច្រណែន​។

យ៉ាង​ណា​មិញ​ស្រី​ស្អាត​រាង​មាន​មន្តស្នេហ៍​រូប​នេះ​ក៏​មិន​កំណាញ់​និង​ចែក​រូប​មន្ត​​រាង​ស្អាត​របស់​ខ្លួន​នោះ​ដែរ​ ដោយ​កញ្ញា​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃ​តី​១៥​ ខែ​សីហា ឆ្នាំ​២០២១​នេះ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ថា​កញ្ញា​កំពុង​តែ​រៀបចំ​ធ្វើ​ជា​វីដេអូ​ដើម្បី​ចែក​រំលែក​បន្ត​ចំពោះ​អ្នក​ដែល​ចង់​បាន​រៀង​ស្អាត​ដូច​ជា​កញ្ញា​។

«ខ្ញុំគួរធ្វើវីឌីអូរបៀបហាត់ប្រាណប្រចាំថ្ងៃរបស់ខ្ញុំឬអត់? បើខ្ញុំធ្វើ តើអ្នកទាំងអស់គ្នាចង់មើលអត់? ខមិនប្រាប់តិចមក 😚💙»

ក្រោយ​កញ្ញា​ផុស​សំណេរ​ខាង​លើ​នេះ​មាន​ហ្វេន​ជា​ចូល​បាន​ចូល​មក​ខមមិន​គាំទ្រ​និង​ចង់​បាន​វិធី​សាស្ត្រ​ហាត់​ប្រាណ​ដើម្បី​ទទួល​បាន​រាង​ស្អាត​ដូច​ជា​កញ្ញា​យ៉ាង​ច្រើន​។

អរគុណ​រូបភាព​ពី​ហ្វេសប៊ុក​កញ្ញា​ ប៊ី​ សុធារី

Telegram-Troryorng
Share.