ចូល​ដល់​ទំព័រ​ឆ្នាំថ្មី ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Apple ត្រូវ​បាន​គេរំពឹងថា នឹង​បង្ហាញ​ផលិត​ផល​ថ្មីរបស់​ខ្លួន​គឺ iPhones 16 Series ជំនាន់ថ្មី ជាមួយនឹងពណ៌ថ្មី អេក្រង់ធំ និងថ្មធំជាងមុន។ ទូរសព្ទ iPhone 16 មានដំណឹងថា Apple នឹងបំពាក់ Chip ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុង Flagship Phone របស់ខ្លួន ដោយ Chip នេះមានកម្លាំងខ្លាំងជាង Chip M3 ទៅទៀត។

យោង​តាម​ព័ត៌មាន​បែក​ធ្លាយ​កន្លង​មកថា iPhone 16 ស៊េរីថ្មី អាចនឹងពង្រីកទំហំអេក្រង់ ធ្វើឱ្យ​ប្រ​សើរ​ឡើងផ្នែកខាងក្នុងជាមួយនឹង Apple Silicon ចុងក្រោយបង្អស់ និង​ពង្រឹងប្រព័ន្ធកាមេរ៉ា កាន់​តែ​ខ្លាំងជាងមុន។ ចំពោះ Chip ដែល Apple អាចនឹងបំពាក់ទៅក្នុង iPhone 16 មានឈ្មោះ ថា A18 Pro Chip ដែលតាមការតេស្តនៅលើ Geekbench វាទទួលបានពិន្ទុ ៣៥០០ ចំពោះ Single-core ហើយចំណែក Multi-core វិញ វាទទួលបានពិន្ទុ ៨២០០។

លម្អិតនូវអ្វីដែលរំពឹងទុកជាមួយ នឹងស៊េរី iPhone 16៖

ការរចនា៖ យោង​តាម​របាយការណ៍របស់ MacRumors ការបង្ហាញការរចនាសម្រាប់ iPhone 16 Pro និង iPhone 16 Pro Max ចេញ​ពីគំរូដែលផ្អែកលើការលេចធ្លាយ iPhone 16 Pro អាច​រក្សា​ការ​រចនា​របស់អ្នកជំនាន់មុនគឺ iPhone 15 Pro ជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗមួយចំនួន។ MacRumors បានបង្ហាញថា ត្រកូលស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹងបានឃើញការកើនឡើងនៃទំហំអេក្រង់ ដែល​រំពឹងថានឹងមានវិមាត្រធំជាងបន្តិចទាក់ទងនឹងកម្ពស់ និង​ទទឹង​បើ​ធៀប​ទៅនឹងជំនាន់មុនរបស់ពួកគេ។

លើសពីនេះ Apple ក៏មានពាក្យចចាមអារ៉ាមថានឹងបន្ថែមប៊ូតុង Capacitive Capture ផងដែរ វា​គឺ​ជា ប៊ូតុងពិសេសថ្មីសម្រាប់ការថតវីដេអូ។ MacRumors បញ្ជាក់បន្ថែមថា ប៊ូតុង​នេះ​នឹង​ត្រូវ​ប៉ះ​នឹង​ស៊ុម​របស់ iPhone ដោយខុសប្លែកពីប៊ូតុងកម្រិតសំឡេង និងប៊ូតុង​ បិទ/បើក។

ពណ៌ថ្មី៖ ទាក់ទងនឹងព័ត៌មានលេចធ្លាយបង្ហាញថា Apple នឹងរក្សាការប្រើប្រាស់ Titanium Grade 5 ដែល​ដូច​ទៅ​ហ្នឹង​ iPhone 15 Pro បច្ចុប្បន្ន សម្រាប់ iPhone 16 Pro និង iPhone 16 Pro Max ។ ក្នុង​នោះ​ វា​នឹង​ចេញ​មក​ជា​មួយ​ពណ៌ថ្មី សម្រាប់ iPhone 16 Pro ផង​ដែរ។

អេក្រង់៖ iPhone 16 Pro នឹងមានអេក្រង់ទំហំ 6.3 អ៊ីង ខណៈដែលបងប្អូនបង្កើតរបស់វាគឺ iPhone 16 Pro Max នឹងមានអេក្រង់ទំហំ 6.9 អ៊ីញ។ ប្រសិនបើរឿងនេះកើតឡើង នេះ iPhone ជំនាន់ថ្មី នឹងវិវត្តន៍​ចេញពីអេក្រង់ 6.1 អ៊ីញរបស់ iPhone 15 Pro និងអេក្រង់ 6.7 អ៊ីញរបស់ iPhone 15 Pro Max។ ការពង្រីកទំហំនេះអាចជា​ភាព​ចំបាប់ ដើម្បីសម្រួលដល់មុខងារកាមេរ៉ាថ្មីៗដែលរំពឹង នឹង​មាន​នៅ​លើក iPhone 16៕

Share.