រួសរាន់ឡើង នៅសល់តែ១ថ្ងៃនេះទៀតតែប៉ុណ្ណោះ ការ​ទទួលពាក្យចូលរួមការប្រកួត Wurkz Special Volleyball cup 4×4 2024 ដែល​ជាព្រឹត្រិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទះលេង​ ៤​នាក់ទល់​នឹង​ ៤​នាក់ នឹងត្រូវ​ផុតកំណត់​ទទួល​ពាក្យថ្ងៃនេះហើយ។

Special Volleyball cup 4×4 2024 គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ចុង​ខែកុម្ភ: ឆ្នាំ២០២៤នេះ​តទៅ ដោយ​ចាប់​ផ្ដើម​ពីភូមិ​ភាគ​ខេត្តបាត់ដំបង។ ដែល​​ក្រុម ​១​ដែល​មានសមាជិក ​៦​រូប​អាច​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​បាន។ ក្រុម​​នីមួយ​ៗ​អាច​មាន​កីឡាករ​ខ្មែរសុទ្ធ កីឡាករ​ខ្មែរ​លាយ​ជា​មួយ​បរទេស ឬ​​​កីឡាករ​បរទេស​សុទ្ធ​ក៏​អាច​ចូល​រួម​ប្រកួត​បាន​ដែរ។

ជាគោលការណ៍ធំៗបី ដែលសហព័ន្ឋកីឡាបាល់ទះកម្ពុជាជាមួយនឹងក្រុមហ៊ុន Wurkz Cambodia ក្នុងការរៀបចំពាននេះឡើង ការធ្វើពាននេះគឹយើងធ្វើនៅ ៥ភូមិភាគធំៗ៖

ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះ ចំពោះ​បណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ គាត់​និងត្រូវ​ដាក់​ពាក្យ​នៅ​ក្នុងការលេងនៅភូមិភាគបាត់ដំបងនេះជាដើម

ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី ២-៣ ខែមិនា ឆ្នាំ២០២៤ ដែល​មានការ​ចូល​រួម​តាម​ប​ណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម ដែល​អាចចូល​រួមបាន

ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​យើងមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាមដែលជាម្ចាស់ផ្ទះ

ភូមិភាគ​ទី៤ គឺព្រៃវែង ដែលមានកណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង

និងចុងក្រោយភូមិភាគខេត្តព្រះសីហនុដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​យើងមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម

ម្ចាស់ជ័យ​លាភីទាង ៥ភូមិភាគដែលលខ១ និងលេខ២ពួកគាត់នឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរាបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​ដ៏អស្ចារ្យ​ក្នុងនោះមណ្ឌល​រាជធានីភ្នំពេញយើងនឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លឺបធំៗ​ទាំង ៦ដែល​ជាប់លេខរៀងពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ចំពោបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្តឬភូមិភាគទាំង៥។

ដូចនេះ សូមឲ្យបណ្ដាលក្លឹបទាំងអស់មានការយកចិត្តទុក​ដាក់ក្នុងការរៀប​ចំក្រុមរបស់​ខ្លួនរៀងៗ​ខ្លួនពីព្រោះ​ថាពី​ដើមទីឡើយគ្រប់បណ្ដាល​ពានទាំងអស់​គឺយើង​តែងតែលេងនៅរាជធានីភ្នំពេញ​ហើយ​អ្នកនៅរាជធានីភ្នំពេញភាគច្រើន​​គឺទទួលពានដូចនេះ​ឱកាសរបស់តាមបណ្ដាលខេត្តរបស់​យើងគឹមានតិចតួចស្ដួចស្ដើងប៉ុន្តែលើកនេះគឺយើង​បើកឱកាស​ឲ្យតាមបណ្ដាលខេត្តយើងឈ្នះ​ពានមួយ​សិន ដូចនេះខ្លាំងក្នុងចំណោមខ្លាំង។

សហព័ន្ធកីឡាបាល់ទះកម្ពុជា ជឿជាក់ថាពីរក្រុមនៅតាមភូមិភាគទាំង ៥នេះគាត់​ នឹងធ្វើអ្វី​ដែល​អស្ចារ្យ​ដែលអាច​មក​ដណ្ដើម​ពានដែលមានទឹកប្រាក់ ៥០លានរៀលនៅរាជធានីភ្នំពេញនៅថ្ងៃទី ២២ ដល់២៨ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ​។ នេះផងដែរមួយវិញទៀតគឹ​សុំអំពាវ​នាវដល់អ្នកស្នេហារ​វិស័យកីឡា​បាល់ទះទាំង​អស់ក៏ដូចជា​ក្លឹបទាំង ២៥រាជធានីខេត្តសូមមេត្តា​ដាក់ពាក្យចូល​រួមប្រកួត​ប្រជែង​ទៅ​តាម​បណ្ដាល​ភូមិភាគរបស់ខ្លួនរៀងៗខ្លួន។ សម្រាប់​លេខទូរស័ព្ទក្នុង​ការដាក់​ពាក្យចូលរួមការប្រកួត សូមទំនាក់លេខ 012 798 504។

ប្រាក់​រង្វាន់​ថ្នាក់​ខេត្ត

-លេខ១៖ ១១​លាន​រៀល
-លេខ២៖ ៥​លាន​រៀល
-លេខ៣៖ ២​លាន​រៀល
-លេខ៤៖ ១​លាន​រៀល

ប្រាក់​រង្វាន់​នៅ​រាជ​ធានី​ភ្នំពេញ

-ជើង​ឯក៖ ៥០​ លាន​រៀល
-លេខ២៖ ២០​ លាន​រៀល
-លេខ៣៖ ១២ លាន​រៀល
ពាន​រង្វាន់​ឯកតជន​ចំនួន​៦ ក្នុង​១​ទទួល​បាន​១​លាន​រៀល៕

Share.