កំពង់ធំ៖ អគ្គិភ័យបានឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦ខ្នងផ្ទះជាប់ៗគ្នាយ៉ាងសន្ឌូសន្ធៅ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលស្រុកបារាយណ៍បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន៦ផ្ទះជាប់ៗគ្នា ក្នុងនោះមានខូចខាតសម្ភារះជាច្រើន​ និងឆេះម៉ូតូធំ១គ្រឿង ដោយមិនបង្កឱ្យមានអ្នករបួសទេ។

ករណីអគ្គិភ័យខាងលើ មត្ថកិច្ចបានរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងច្រើនគ្រឿង ក្នុងនោះមានឡានទឹកស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកតាំងគោក និងរថយន្តរបស់ស្នងការខេត្តកំពង់ធំ ចូលរួមជួយបាញ់ទឹកពន្លត់ភ្លើង។ ចំពោះមូលហេតុដែលផ្តើមជាអគ្គិភ័យវិញ សម្ថកិច្ចនៅមិនទាន់ដឹងលាស់នៅឡើយទេ រងចាំស្រាវជ្រាវបន្តទៀត៕

អត្ថបទ៖កំពង់ធំ

Share.