ភ្នំពេញ ៖ គូស្នេហ៍មួយគូ សង្ស័យតែភ្លើងប្រច័ណ្ឌ ក្រោយពីកើតជម្លោះឈ្លោះប្រកែកគ្នាក្នុងបន្ទប់ជួលរួចមក កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែស្ងាត់បាត់មាត់ឈឹងទាំង២នាក់ អស់រយៈពេល២ថ្ងៃ មិនឃើញអ្នកទាំង២បើកទ្វារចេញក្រៅសោះ ។

លុះដល់វេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកជិតខាងនាំគ្នាសង្ស័យ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច សហការជាមួយ ម្ចាស់បុរី ម្ចាស់ផ្ទះជួល សម្រេចបើកបង្ហើបបង្អួចមើល ស្រាប់តែប្រទះឃើញ ស្លាប់ទាំង២នាក់ ដែលគេសង្ស័យ រឿងឃាតកម្ម រឹតកសម្លាប់នាងជាសង្សាររួច ចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅក្នុងបន្ទប់ជួល B15 ជាន់ទី១ ផ្លូវបេតុង បុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងប្រុស មានឈ្មោះ ទុំ ចាន់ សុខម៉េង អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកភាគីខាងស្រី មិនទាន់ស្គាល់អត្តសញ្ញាណ ជាសង្សារនឹងគ្នា ។ ក្រោយពីប្រទះឃើញ សាកសពគូស្នេហ៍ទាំង២នាក់នេះ សមត្ថកិច្ចកំពុងចុះទៅ សាកសួរ ពិនិត្យ ដល់ទីតាំងកើតហេតុ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.