ក្រុមហ៊ុន GTV MOTOR ដែល​មាន​កូនខ្មែជាអ្នកវិនិយោគ រួមគ្នា​ជាមួយ​នឹង​ដៃគូ​វិនិយោគ​បរទេស​មួយចំនួនទៀតនៅកម្ពុជា បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ កាល​ពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៤។ រថយន្ត​ម៉ូដែល GTV មកពីពាក្យ Grand Touring Vehicle សំដៅដល់យានជំនិះ ឬ​រថយន្ត​ទេសច​រណ៍ ដ៏ស្រស់ស្អាត ដែលមានរូបរាងរចនាប័ទ្មជារថយន្តប្រភេទ Hatchback, Sedan, Coupe, SUV, Pick Up ឬ ជា​រថយន្ត MPV និង Van ជាដើម។

ក្រុមហ៊ុន ជីធីវី ម៉ូធ័រ (GTV MOTOR) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយ​វិនិយោគិន​កូន​ខ្មែរ​សុទ្ធ​សាធ​ រួម​ជាមួយនឹងអ្នកវិនិយោគបរទេសមួយចំនួនទៀតនៅកម្ពុជា ដែល​មាន​ទំហំទឹក​ប្រាក់​វិនិយោគ​ចំនួន​ប្រមាណជាង ១៥,៦លានដុល្លារម៉េរិក។ បច្ចុប្បន្ន កំពុង​តែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​សំណាក់ប្រជា​ពលរដ្ឋខ្មែរ ទាំង​រូប​រាង តម្លៃ ប្រណិត​ភាព។ ដូច​នេះ​ថ្ងៃ​នេះ សារព័ត៌មាន ត្រយង សូម​បង្ហាញ​តម្លៃ​រថយន្ត​ជាតិ ដំបូង​គេ​នៅ​ខ្មែរ ទាំង ៤ម៉ូដែល​មាន​ដូច​ខាង​ក្រោម៖

រថយន្ត GTV KAIN ម៉ាស៊ីន 2.0L ជាប្រភេទ SUV ៧កៅអី មានតម្លៃខ្ទង់ ៣៧ ៩៥០ដុល្លារ ម៉ាស៊ីន 1.6L មានតម្លៃខ្ទង់ ៣៤ ៩៥០ដុល្លារ

រថយន្ត GTV KRUSAR 2.0L ជាប្រភេទ Pick Up Half Option មានតម្លៃខ្ទង់ ២៧ ៩៩៩ដុល្លារ, Full Option មានតម្លៃខ្ទង់ ២៩ ៩៩៩ដុល្លារ

រថយន្ត GTV SOBEN ម៉ាស៊ីន 1.5L ជាប្រភេទ SUV ៥កៅអី មានតម្លៃខ្ទង់ ១៩ ៩៩៩ដុល្លារ

រថយន្ត GTV CAESAE Pro ម៉ាស៊ីន 1.5L ជាប្រភេទ SUV Half Option ៥កៅអី មានតម្លៃខ្ទង់ ២៩ ៩៩៩ដុល្លារ, Full Option មានតម្លៃខ្ទង់ ៣២ ៩៩៩ដុល្លារ និង GTV CAESAE ម៉ាស៊ីន 1.5L ៥កៅអី មានតម្លៃខ្ទង់ ២៣ ៥៩៩ដុល្លារ

ក្រៅពី​ផលិត និង​ដំឡើង​រថយន្ត បច្ចុច្បន្ន ក្រុមហ៊ុន GTV MOTOR ក៏បាននិងកំពុងរៀបចំ នាំចូល​នូវ​គ្រឿង​ម៉ាស៊ីន សម្ភារបរិក្ខារ វត្ថុធាតុដើម និងគ្រឿងបំណែករថយន្ត (គ្រឿងបង្គុំ CKD Parts និង IKD Parts សរុបជាង៥០០មុខ សម្រាប់​បម្រើ​ឱ្យ​តម្រូវការផលិតកម្មរោងចក្រដំឡើងរថយន្ត ដែល​មាន​ទឹក​ប្រាក់សរុបប្រមាណជា ៥០លាន​ដុល្លារ​អាម៉េរិក។

រោងចក្រដំឡើងរថយន្តGTV មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំ​ជើង​កើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយពីរង្វង់មូលកួរស្រូវក្នុងខណ្ឌ​ដង្កោ​ប្រមាណ​ជា១,៨​គីឡូម៉ែត្រ ក្បែរនឹងច្រកចេញចូលផ្លូវស្ពានអាកាសក្រវ៉ាត់ក្រុងទី៣។ ស្ថិត​លើផ្ទៃដី ១០ម៉ឺន​ម៉ែត្រ​ការ៉េ មានសមត្ថភាពដំឡើង និងផលិត រថយន្តប្រចាំឆ្នាំរហូតដល់ ៣៥,០០០គ្រឿង អាច​បង្កើត​ការងារ​បានប្រមាណជិត ៨០០នាក់ ជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

Share.