បាត់ដំបង៖ ១៤ កុម្ភ:ឆ្នាំនេះអាជ្ញាធរ មានសមត្ថកិច្ចរឹតត្បិតការលក់ផ្កាតាមដងផ្លូវសាធារណះ និងសួនច្បារមួយចំនួន។ ចាប់តាំងពីព្រឹកនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅតាមដងផ្លូវទីប្រជុំជនក្រុងបាត់ដំបងមួយចំនួនត្រូវបានសមត្ថកិច្ចចុះហាមប្រាមមិនអនុញ្ញាតិឲ្យមានការតាំងលក់ផ្កាដូចឆ្នាំកន្លងមកឡើយ។

សូមចុចអាន៖ តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ម៉ន ដានី ករណីចេញសែកស្អុយជាង៦០ម៉ឺនដុល្លារ

ប្រភពពលរដ្ឋម្នាក់វ័យជាង ៦០ឆ្នាំបានប្រាប់ថា លោកគាំទ្រចំពោះការរឹតត្បឹតរបស់សមត្ថកិច្ចតាមគោលដៅធំៗក្នុងទីប្រជុំជនក្រុង ឬខេត្ត ដែលហាមមិនឲ្យមានការដាក់លក់ផ្កាបំពេញនូវតម្រូវការ ឬការជ្រួលជ្រើមតាមគ្នាទិញប្រគល់ឲ្យមិត្តប្រុស ឬមិត្តស្រីទៅវិញ ទៅមកដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់ទាំងអស់នោះឡើយ។  តម្រូវការរបស់ក្រុមយុវជន យុវនារីមួយចំនួនតូចខាងលើបើបណ្តែតបណ្តោយតាមតែទំនើងចិត្តសេរីពេក នោះអាចនឹងនាំឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរយើងជាក់ជាមិនខាន។

ប្រភពចាស់ព្រឹទ្ធាចារ្យម្នាក់ផ្សេងទៀតរស់នៅក្នុងក្រុងបាត់ដំបងបានបង្ហាញចំណាប់ដែរថា÷ ការស្វែងរកទិញនៅថ្ងៃ ១៤ កុម្ភះ របស់ក្មេងៗមួយចំនួនតូចបច្ចុប្បន្នគឺផ្តោតទៅតែលើការទិញផ្កា ឬវត្ថុអនុស្សាវរីយ៍ក្នុងគោលបំណងប្រគល់ឲ្យតែសង្សាប៉ុណ្ណោះ ដែលភាគតិចណាស់បានទិញប្រគល់ឲ្យជីដូនជីតា ឳពុក ម្តាយ លោកគ្រូ អ្នកគ្រូ ឬរៀមច្បងអ្នកមានគុណ ដែលទង្វើនេះហាក់បានប៉ះពាល់ទៅដល់វប្បធម៌ប្រពៃណីជាតិយ៉ាងខ្លាំង។

សមត្ថកិច្ចនគរបាលក្រុងបានបញ្ជាក់÷ ការហាមប្រាមមិនឲ្យមានការដាក់លក់ផ្កាឆ្នាំនេះមិនមែនជាវិធានការទូទៅទេ ឬហាមមិនឲ្យមានសេចក្តីស្រឡាញ់នោះដែរ គឺរឹតបណ្តឹងតែទីតាំងប្រជុំជនក្រុងសំខាន់ៗមួយចំនួនប៉ុណ្ណោះដូចជា: នៅតាមបរិវេណវិមានឯករាជ្យ តាមដងវិថី និងសួនច្បារសម្តេចក្រឡាហោមជាដើម ពុំនោះទេអាចនឹងបង់របៀបរៀបរយសណ្តាប់ធ្នាប់សាធារណ: ពិសេសគោលដៅដែលនាំឲ្យមានការរាំងស្ទះដល់ការធ្វើដំណើរទៅមក និងទីកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងទីតាំងដើរកម្សាន្តនានារបស់ភ្ញៀវទេសចរដែលកំពុងមានការចាប់អារម្មណ៍ និងកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ៕

អត្ថបទ៖ ដំបងក្រញូង

Share.