ការប្រកួតបាល់ទះពានរង្វាន់ Special Volleyball cup 4×4 2024 គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ចុង​ខែកុម្ភ: ឆ្នាំ២០២៤នេះ​តទៅ ដោយ​ចាប់​ផ្ដើម​ពីភូមិ​ភាគ​ខេត្តបាត់ដំបង។

Special Volleyball cup 4×4 2024 ដែល​​ក្រុម ​១​ដែល​មានសមាជិក ​៦​រូប​អាច​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​បាន។ ក្រុម​​នីមួយ​ៗ​អាច​មាន​កីឡាករ​ខ្មែរសុទ្ធ កីឡាករ​ខ្មែរ​លាយ​ជា​មួយ​បរទេស ឬ​​​កីឡាករ​បរទេស​សុទ្ធ​ក៏​អាច​ចូល​រួម​ប្រកួត​បាន​ដែរ។

គោលទាំង ៥ ដែល​ក្រោងរៀបចំពានSpecial Volleyball cup 4×4 2024 ធំៗ មានដូចខាងក្រោម៖

ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះ ចំពោះ​បណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ គាត់​និងត្រូវ​ដាក់​ពាក្យ​នៅ​ក្នុងការលេងនៅភូមិភាគបាត់ដំបងនេះជាដើម

ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី ២-៣ ខែមិនា ឆ្នាំ២០២៤ ដែល​មានការ​ចូល​រួម​តាម​ប​ណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម ដែល​អាចចូល​រួមបាន

ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​យើងមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាមដែលជាម្ចាស់ផ្ទះ

ភូមិភាគ​ទី៤ គឺព្រៃវែង ដែលមានកណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង

និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​យើងមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម

ម្ចាស់ជ័យ​លាភីទាង ៥ភូមិភាគដែលលខ១ និងលេខ២ពួកគាត់នឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរាបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​ដ៏អស្ចារ្យ​ក្នុងនោះមណ្ឌល​រាជធានីភ្នំពេញយើងនឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លឺបធំៗ​ទាំង ៦ដែល​ជាប់លេខរៀងពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ចំពោបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្តឬភូមិភាគទាំង៥។

ប្រាក់​រង្វាន់​ថ្នាក់​ខេត្ត៖ លេខ១៖ ១១​លាន​រៀល, លេខ២៖ ៥​លាន​រៀល, លេខ៣៖ ២​លាន​រៀល និង លេខ៤៖ ១​លាន​រៀល។ ប្រាក់​រង្វាន់​នៅ​រាជ​ធានី​ភ្នំពេញ៖ ជើង​ឯក៖ ៥០​ លាន​រៀល, លេខ២៖ ២០​ លាន​រៀល, លេខ៣៖ ១២ លាន​រៀល រួម​ជា​មួយពាន​រង្វាន់​ឯកតជន​ចំនួន​៦ ក្នុង​១​ទទួល​បាន​១​លាន​រៀល៕

Share.