សិល្បៈអន្តរជាតិ៖ កាល​ពី​ថ្ងៃ​ទី​18 ខែ​កុម្ភៈ ឆ្នាំ​២០២៤ មាន​រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ ដោយ​មាន​អ្នក​ទៅ​ចូល​រួម​កម្មវិធី​​បាន​បន្ទោរបង់​ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ រហូត​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​ X ផ្ទុះ​ចែករំលែក​។ ជាការ​កត់​សម្គាល់​គេ​ឃើញ​ Idols ជា​ច្រើន​ដួង​ដែល​ទៅ​ចូលរួម​កម្មវិធី​នោះ​ នាំ​គ្នា​យក​ដៃ​ខ្ទប់​មាត់​និង​ច្រមុះ​។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​នៅ​លើ​ twitter ថា​៖ «មាន​មនុស្ស​បន្ទោរ​បង់​ នៅ​កន្លែង​ឈរ​រង់ចាំ​សម្រាប់​តារា​កិត្តិយស​ …ពួក​គេ​និយាយ​ថា​សន្តិសុខ​បាន​មក​ពិនិត្យ​កន្លែង​នោះ​ដែរ ហើយ​ពួក​គេ​ក៏​បាន​អះអាង​ដែរ​ថា​នោះ​គឺជាលាមក​។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ចូលរួម​ហួសចិត្ត​នោះ​គឺ​ មិនមាន​អ្នក​សំអាត​លាមក​ដែល​ហ្វេន​បាន​បន្ទោរ​បង់​ត្រង់​កន្លែងនោះ​។ តារាកិត្តិយស​ និង​អ្នក​ទៅទស្សនា​ត្រូវ​ទ្រាំ​នឹង​ក្លិន​ស្អុយ​រហូត​ដល់កម្មវិធីចប់​។

អ្នក​លេង​បណ្ដាញ​សង្គម​ X ម្នាក់​ទៀត​បាន​សរសេរ​ថា​៖ យ៉ាប់ណាស់ សន្តិសុខ​បាន​អះអាង​ថានោះគឺជា​លាមក​ ពួក​គេ​បាន​យក​ពិល​ទៅ​បញ្ចាំង​លើ​លាមក​ ប៉ុន្តែ​ពួកគេ​និយាយ​ថា​ពួក​គេ​មិន​អាចលាង​សំអាត​បាន​ទេ ដូច្នេះ​ពួក​គេ​មិន​អាច​ជួយ​បាន​នោះ​ទេ​។ ខ្ញុំ​ពិត​ជា​មាន​អនុស្សាវរីយ៍​ដ៏​អាក្រក់​បំផុត​ជាមួយ​នឹង​កម្មវិធី​មួយ​នេះ​។

ជាការ​ទទួល​ខុស​ត្រូវ​បុគ្គល​ដែល​បន្ទោរបង់​នោះ​បាន​ចេញ​មក​សុំ​ទោស​ចំពោះ​អ្នក​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ ដោយ​បាន​សរសេរ​ថា​៖ សួស្ដី​អ្នក​ទាំង​អស់​គ្នា​ ខ្ញុំ​គឺជា​អ្នក​ដែល​បាន​បន្ទោរ​បង់​នៅ​ក្នុង​តំបន់​រង់ចាំ​…ក្រោយ​បាន​មើល​បណ្ដាញ​សង្គម Twitter ធ្វើ​ឱ្យ​បាន​ខ្ញុំ​ដឹង​ថា​មនុស្ស​ជា​ច្រើន​រងផល​ប៉ះពាល់​ដោយ​សារ​តែ​ទង្វើ​របស់​ខ្ញុំ​។ ខ្ញុំ​ទោស​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​។ ខ្ញុំ​នឹង​ចងចាំ​ថ្ងៃ​នេះ​ទុក​ ហើយ​នឹង​កែ​តម្រូវ​ឡើង​វិញ​។ សុំ​ទោសម្ដ​ងទៀត​ដែល​ខ្ញុំ​បាន​បំផ្លាញ​កម្មវិធី​ដ៏​ល្អ​នេះ​៕

Share.