ស្រុកល្វាឯម៖ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ប្រចាំស្រុកល្វាឯម នឹងរៀបចំការប្រកួតពា​ន​រង្វាន់ប្រចាំស្រុកល្វាឯមប្រចាំឆ្នាំ២០២៤ ដែលមាន៧ក្រុមចូលរូមប្រកួត ខណៈការប្រកួតនេះនឹងចាប់​ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខរហូតដល់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៤។

ខាងក្រោមនេះក្រុមទាំង៧ ដែលត្រៀមសម្រាប់ការប្រកួតខាងមុខ៖

១. ក្រុមអធិរាជជ្រោយពិសី
២. ក្រុមវ័យចាស់ភូមិទឹកឃ្លាំង
៣. ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព ឃុំល្វាស
៤. ក្រុមយុវជនឃុំកោះកែវ
៥. ក្រុម​វត្តឧទ័យសាគរ
៦. ក្រុមយុវជនភូមិទឹកឃ្លាំង
៧. ក្រុមយុវជនឃុំកោះរះ

លោក ស៊ុក ប៊ុនថេត ប្រធានគណៈកម្មការរៀបចំការប្រកួត បានប្រាប់សារព័ត៌មានត្រយង ថា« គោលបំណងចម្បងនៃការរៀបចំពានរង្វាន់មិត្តភាពប្រចាំឆ្នាំនេះឡើង គឺដើម្បីបន្តជួយលើកកម្ព​ស់​វិស័យកីឡាប្រចាំស្រុកល្វាឯម ឱ្យកាន់តែរីកចម្រើនជាងនេះ ជាពិសេសចង់ឱ្យកីឡាករតាមក្រុ​មនីមួយបានស្គាល់គ្នាទៅមកក្នុងនាមស្មារតីកីឡា»។

សូមជម្រាបថា ក្រុមទាំង៧នឹងរៀបចំចាប់ឆ្នោត ប្រកួតវគ្គជម្រុះចាញ់ធ្លាក់ ដោយនៅថ្ងៃទី២៥ ប្រកួតជម្រុះយក៤ក្រុមបន្ត ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តរក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ៕

Share.