កាល​ពី​ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បានរៀប​ចំសន្និសីទ​សារព័ត៌មាន​ស្ដីពីការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ដែក​គ្រោង​នឹង​ចាប់​ផ្ដើមពី​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខនេះ។

កម្មវិធីសន្និសីទសារព័ត៌មាននេះ រៀបចំឡើង​ក្រោមអធិបតីភាព លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុ​ប្រធាន និងជាអគ្គលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង​មាន​ការ​ចូល​រួម​ពីអគ្គលេខាធិការរង មន្ត្រីសហព័ន្ធ ប្រតិភូដឹកនាំកីឡាករ និងកីឡាករមកពីសមាគម-ក្លិប-ក្រុម​កីឡា​បាល់​ទះនៅគ្រប់មណ្ឌលទាំងអស់ និងអ្នកសារព័ត៌មាននានា នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុ​ប្រធាន និងជាអគ្គលេខាធិការ បាន​មាន​ប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 2024 អាច​ថា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ដែល​យើង​បាន​បង្កើត​នៅ​ឆ្នាំ​២០២១ និងបន្ទាប់​ពី​ព្រឹត្តិការណ៍ តេជោលីគ បានបញ្ចប់កាល​ពី​ពេល​ថ្មីៗនេះ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ថា បាល់ទះ ៤x៤ នេះ​មាន​គោលដៅចំនួន ៥ដោយ​ទី១ គឺ​យើងធ្វើ​នៅ​ខេត្តបាត់​ដំបង ដែល​ជា​ការ​ប្រកួត​បាល់ទះ​មាន​លក្ខណ:​ប្លែក ពិសេស​ជា​ការ​នាំ​យក​ចំណី​អា​រម្មណ៍​ថ្មីដែល​ជា​កាដូ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទស្សនាផ្ទាល់ និងបាន​បញ្ចេញ​អារម្មណ៍​ហ៊ូ​នៅ​លើ​ទី​លាន។

លោកបាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​ក៏​ជាសារ​មួយ​ដែល​ នឹង​បង្ហាញ​ទៅ​ដល់​អត្តពលិក ឬ​ក៏​កីឡាករ​ដែល​នៅ​តាម​ខេត្តនានា ងាក​មក​លេង​បាល់​តាម​ស្តង់ដាវិញ។ លោកសង្កេត​ឃើញ​ថា កីឡាករ​នៅ​តាម​បណ្ដាល​ខេត្ត​មាន​សមត្ថ​ភាព និងកម្ពស់ៗល្អ តែ​គាត់​លេង​ខុស​ក្បួន​ខ្នាត ដូច​នេះ​វាមិន​មាន​ផលចំណេញ​ដល់​ជាតិ ក៏​ដូច​ជា​សហព័ន្ធ ដែល​ធ្វើ​អោយ​បាត់​បង់​ធនធាន​កីឡាករ​ល្អៗ។

ក្រុម​ទាំង ១០​ត្រូវ​បានចាប់ពូលរួចរាល់មានដូច​ខាងក្រោម៖

កម្មវិធីប្រកួត ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ មណ្ឌលខេត្តបាត់ដំបង នៅទីធ្លាបាល់ទះ វិទ្យាល័យនេតយ៉ង

សូម​បញ្ជាក់ថា សម្រាប់​គោលទាំង ៥ ដែល​ក្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មានដូចខាងក្រោម៖

  • ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដូច្នេះ ចំពោះ​បណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ គាត់​និងត្រូវ​ដាក់​ពាក្យ​នៅ​ក្នុងការលេងនៅភូមិភាគបាត់ដំបងនេះជាដើម
  • ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី ២-៣ ខែមិនា ឆ្នាំ២០២៤ ដែល​មានការ​ចូល​រួម​តាម​ប​ណ្ដាលខេត្តដូចជា សៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារជាដើម ដែល​អាចចូល​រួមបាន
  • ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​យើងមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាមដែលជាម្ចាស់ផ្ទះ
  • ភូមិភាគ​ទី៤ គឺព្រៃវែង ដែលមានកណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង
  • និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​យើងមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម

ម្ចាស់ជ័យ​លាភីទាង ៥ភូមិភាគដែលលខ១ និងលេខ២ ពួកគាត់នឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរាបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​ដ៏អស្ចារ្យ​ក្នុងនោះមណ្ឌល​រាជធានីភ្នំពេញយើងនឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លឺបធំៗ​ទាំង ៦ដែល​ជាប់លេខរៀងពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥។

ព្រឹត្តិការប្រកួតកីឡាបាល់ទះ WURKZ SPECIAL VOLLEYBALL CUP 4×4 2024 មាន​ឧបត្ថម្ភផ្ដាច់មុខដោយ​ភេសជ្ជ:​ប៉ូវកម្លាំង WURKZ និង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទាំង​ការរៀបចំកម្មវិធី និងប្រាក់រង្វាន់៕

Share.