ប្រាសាទ​បុរាណ​ Kokuseki គឺជា​ទីសក្ការៈបូជា ក្នុង​ខេត្ត​ Iwate ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន។ ទីនោះ​​មាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​ពិធីបុណ្យ Sominsai (បុរស​អាក្រាត​កាយ​) ដែល​ប្រារព្ធ​ឡើង​ជា​ប្រចាំ​ឆ្នាំ​។ ពិធី​បុណ្យ​ដ៏​ចម្លែក​ដែល​បុរស​អាក្រាត​កាយ​រាយរយនាក់​ប្រកួតប្រជែង​គ្នា​ដណ្ដើម​កាបូបដែល​មាន​ផ្ទុក​ទៅដោយ​គ្រឿង​លម្អឈើបុរាណ មានអាយុកាល​រាប់​ពាន់​ឆ្នាំ​។

ប៉ុន្តែ​ឆ្នាំនេះ គឺជា​ឆ្នាំ​ចុងក្រោយ​ដែល​ពិធីបុណ្យ​នេះ​កើត​ឡើង ដោយ​សារ​តែ​ការ​រៀបចំ​ព្រឹត្តិការណ៍ដែលទាក់ទាញអ្នកចូលរួមរាប់រយនាក់ និងភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយឆ្នាំៗនេះ​ បានក្លាយជាបន្ទុកសម្រាប់អ្នកស្រុកដែលមានវ័យកាន់​តែ​ចំណាស់។ «វាពិបាក​ណាស់​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​នេះ​ឱ្យ​ត្រូវ​ទៅ​តាម​មាត្រដ្ឋាន​។ ដូច​អ្នក​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ​ មនុស្ស​ជា​ច្រើន​មក​ទីនេះ​គ្រប់​យ៉ាង​​មើល​ទៅ​រំភើប​ ប៉ុន្តែ​នៅ​ខាង​ក្រោយ​ឆាក​ មាន​ពិធីសាសនាជា​ច្រើន និង​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​…ខ្ញុំ​មិនអាច​ព្រងើយកន្តើយនឹង​ការ​ពិត​ដ៏​លំបាក​នេះ​​ទេ​។»

នៅ​ក្នុងសង្គម​នៃ​ប្រទេស​ជប៉ុន​មាន​កំនើន​មនុស្ស​អាយុច្រើន​លឿន​ជាង​ប្រទេស​ដទៃ​ ដែល​ជា​កត្តាបង្ខំ​ឱ្យ​សាលារៀន ហាង និង​សេវាកម្ម​ផ្សេងៗ​ ត្រូវ​បិទទ្វារ​ ជា​ពិសេស​គឺ​នៅ​តំបន់​ សហគមន៍តូចៗ​ឬនៅតាម​ជនបទ​។​ ជា​ធម្មតា​ ពិធី​បុណ្យ​បុរស​អាក្រាតកាយ​ ដែល​ស្ថិត​នៅ​ក្នុ​ង​ប្រាសាទបុរាណ​ Kokuseki ច្រើន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃទី 7 នៃខែទី 19 តាមច័ន្ទគតិរហូតដល់ព្រឹកបន្ទាប់។ ប៉ុន្តែ​អំឡុង​នៃ​ការ​រាតត្បាត​ជំងឺ​ កូវីដ​១៩ ពិធីបុណ្យសាសនា​នេះ​ត្រូវ​បាន​កែសម្រួល​ ដោយ​រក្សា​បាន​តែ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​សកម្មភាព​អធិដ្ឋាន និង​ពិធីសាសនា​តូច​ៗ​ប៉ុណ្ណោះ​។

ពិធី​ដែល​ទាក់ទាញ​មនុស្ស​ចូលរួម​យ៉ាង​សម្បើម​នេះ​ ប្រារព្ធ​ឡើង​នៅ​ពេលថ្ងៃលិច ដោយ​មាន​បុរសស្លៀកខោពណ៌​​ស​ទៅប្រាសាទភ្នំ ងូតទឹកក្នុងព្រែក និងដង្ហែជុំវិញបរិវេណប្រាសាទ។ នៅ​ក្នុង​ក្បួន​ដង្ហែ​ ស្ថិត​ក្នុង​អាកាសធាតុ​ ​ត្រជាក់​​នៃ​ខ្យល់​រដូវរងា​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន អ្នក​ចូលរួម​ពួក​គេ​​បាន​ស្រែក​ថា «jasso joyasa» ដែល​មាន​ន័យ​ថា «អាក្រក់​ទៅ​ឆ្ងាយ»។

គេ​អាច​មើល​ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​កាន់​កាមេរ៉ា​ដើម្បី​ផ្ដិត​រូប​ភាព​ទុកជា​អនុស្សាវរីយ៍ ចំណែក​ស្ថានីយទូរទស្សន៍ននា ក៏​បានថត​យក​សកម្មភាព​របស់​អ្នក​ចូលរួម​ទាំង​អស់​ដើម្បី​ផ្សព្វផ្សាយ​ផង​ដែរ​។ ក្រៅ​ពី​នោះ​ចំណុច​ដែល​ជាទីចាប់​អារម្មណ៍​បំផុត​នៃ​កម្មវិធី​បុណ្យ​នេះ គឺ​មាន​បុរស​រាប់រយនាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​វិហារ​ ស្រែក​យំ និង​វាយដ​ំ​គ្នា​ដណ្ដើម​យក​កាបូប​ដែល​មាន​ផ្ទុក​ដោយ​គ្រឿង​អលង្កា។ ចំណុចកំពូលនៃពិធីបុណ្យគឺនៅពេលដែលបុរសរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្នុងព្រះវិហារ ស្រែកយំ និងវាយដំគ្នាយ៉ាងគឃ្លើន ដើម្បីប្រកួតប្រជែងយកកាបូបដែលផ្ទុកទៅដោយគ្រឿងអលង្កា។

យ៉ាង​ណា​មិញ​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​ ពិធី​បុណ្យ​បុរស​អាក្រាតកាយ​នៅ​ទីសក្ការៈ Kokuseki នឹង​ជំនួស​មក​វិញ​ដោយ​ពិធី​បួងសួង និង​កម្មវិធីផ្សេង​ៗ​វិញ​។ ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះ ប្រជាជន​កាន់​តែ​មាន​វ័យចំណាស់ និងកង្វះមនុស្សវ័យក្មេងដើម្បីធ្វើកិច្ចការផ្សេងៗ។ លោក Yasuo Nishimura អ្នក​ចូលរួម​ក្នុងពិធីបុណ្យ​នេះ​​បាន​ថ្លែង​ថា វា​ប្រហែល​ជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ដូច​កាល​ពី​មុន​។

លោក Toshiaki Kikuchi អ្នកស្រុកដែលបានទទួលគ្រឿងឥស្សរិយយស និងជាអ្នកដែលបានជួយរៀបចំពិធីបុណ្យនេះអស់រយៈពេលជាច្រើនឆ្នាំ បាននិយាយថា លោកសង្ឃឹមថាពិធីបុណ្យនេះនឹងត្រលប់មកវិញនៅពេលអនាគត។​ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា​៖ «​ទោះ​ជា​មាន​ទម្រង់​ផ្សេង​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា​នឹង​រក្សា​ប្រពៃណី​នេះ… មាន​អ្វី​ជា​ច្រើន​ដែល​អ្នក​អាច​ដឹង​គុណ​ បាន​លុះត្រា​តែ​អ្នក​ចូល​រួម»។

ត្បិតនៅ ​Kokuseki បាន​កុប​ចោល​ពិធីបុណ្យ​នេះ​ តែ​ប្រាសាទផ្សេងទៀតនៅទូទាំងប្រទេសជប៉ុននៅតែបន្តប្រារព្ធពិធីបុណ្យស្រដៀងគ្នានេះ ដែលបុរសស្លៀកខោជើងវែង និងងូតទឹកក្នុងទឹកត្រជាក់ ឬប្រកួតប្រជែងដើម្បីភាពទាក់ទាញ៕

Share.