ពោធិ៍សាត់៖ មុខសញ្ញាសេពគ្រឿងញៀនចំនួន3នាក់ រួមជាមួយវត្ថុតាងបទល្មើសផ្សេងៗជាច្រើនប្រភេទ ត្រូវបានកម្លាំងសម្ត្ថកិច្ច ឃាត់ខ្លួនកាលពីវេលាម៉ោង ៦:០០ និង១១ នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៤នៅចំណុចអូសទូក ក្នុងភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លោកអ៊ុលហៃ អធិការនគរបាលស្រុកតាលោសែនជ័យប្រាប់ឲ្យដឹងថា  ជនសង្ស័យទី1ឈ្មោះ អ៊ុកខែត ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅក្នុងភូមិក្រញ៉ាំ ឃុំផ្ទះរុងស្រុកតែលោសែនជ័យ ទី២ ឈ្មោះរ៉ែនវិបុល ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅក្នុងភូមិព្រែកកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យនិងទី៣ ឈ្មោះកប ភ័ក ភេទប្រុស រស់នៅក្នុងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លោកអធិការបញ្ជាក់ឲ្យដឹងថា ក្នុងពេលកម្លាំងរបស់លោកចុះល្បាតនៅក្នុងមូលដ្ឋានដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋមកដល់ចំណុចខាងលើប្រទេះឃើញមុខសញ្ញាទាំងបីនាក់ដកហូតបន្ទុតាងកាំភ្លើងកែច្នៃបាញ់ហ្គាសចំនួនពីរដើម ឧបករណ៍អំពូលជក់ថ្នាំចំនួន៦ កំណាត់ នឹងធ្វើតេសទឹកនោមរកសាធារញៀនឃើញថាវិជ្ជមានទាំងបីនាក់និងឈានទៅឆែកឆេលំនៅឋាន រកឃើញដកហូតគ្រាប់កាំភ្លើង K៥៧ ចំនួន៣៣៨ គ្រាប់ ដុំឆក់ត្រីចំនួន ៣ គ្រឿង អាគុយមួយគ្រឿង បំពង់ស៊ីម៉ាំងម៉ូតូមួយ ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួនផងដែរ។ ចំពោះជនសង្ស័យរួមនិងបន្ទុតាងបញ្ជូនមកអធិការដ្ឋានដើម្បីបង្ករចំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទ៖ ​ពោធិ៍សាត់

Share.