ទីបំផុតពានរង្វាន់ UEFA Europa League រដូវកាល ២០២៣-២៤ បានរកឃើញជើងខ្លាំងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ក្រោយបញ្ចប់ការប្រកួតវគ្គ៣២ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី២២ ខែកុម្ភ: ឈានចូលព្រឹកថ្ងៃទី២៣ ខែកុម្ភ:។

លទ្ធផលវគ្គ៣២ក្រុមចុងក្រោយ Europa League៖

– Feyenoord ១-១ Roma ជើងទី១
Roma ១-១ Feyenoord ជើងទី២ (Roma ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)

AC Milan ៣-០ Rennes ជើងទី១
– Rennes ៣-២ AC Milan ជើងទី២

– Lens ០-០ SC Freiburg ជើងទី
SC Freiburg ៣-២ Lens ជើងទី២

– Young Boys ១-៣ Sporting CP ជើងទី១
Sporting CP ១-១ Young Boys ជើងទី២

Benfica ២-១ Toulouse ជើងទី១
– Toulouse ០-០ Benfica ជើងទី២

– Braga ២-៤ Qarabağ ជើងទី១
Qarabağ ២-៣ Braga ជើងទី២

– Galatasaray 3-2 Sparta Prague ជើងទី១
Sparta Prague ៤-១ Galatasaray ជើងទី២

– Shakhtar Donetsk ២-២ Marseille ជើងទី១
Marseille ៣-១ Shakhtar Donetsk ជើងទី២។

ខាងក្រោមនេះគឺជាក្រុមកំពូលតារាងវគ្គជម្រុះតាមពូលទាំង៨ អង្គុយរង់ចាំវគ្គ១៦ក្រុមចុងក្រោយ៖
– កំពូលតារាងពូល A West Ham United
– កំពូលតារាងពូល B Brighton & Hove Albion
– កំពូលតារាងពូល C Rangers
– កំពូលតារាងពូល D Atalanta
– កំពូលតារាងពូល E Liverpool
– កំពូលតារាងពូល F Villarreal
– កំពូលតារាងពូល G Slavia Prague
– កំពូលតារាងពូល H Bayer Leverkusen។

ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយមានដូចជា៖

Roma, AC Milan, SC Freiburg, Qarabağ, Sporting CP, Benfica, Sparta Prague, Marseille, West Ham, Brighton & Hove Albion, Rangers, Liverpool, Atalanta, Villarreal, Slavia Prague និង Bayer Leverkusen ខណ:លទ្ធផលចាប់ឆ្នោមវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកុម្ភ: ឆ្នាំ២០២៤៕

Share.