ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែងស្ថិតនៅផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១និង១០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ម្ចាស់ដេប៉ូមានឈ្មោះថា សុខ ភ័ក្រ្តចិត្ត ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកលក់ឈើ គ្រឿងសង្ហារឹម។

ទីតាំងកើតហេតុជាសំណង់ដែកប្រក់ស័ង្កសី មានទំហំ ១៥ម៉ែត្រ x ៨ម៉ែត្រ មូលហេតុនៃការឆាបឆេះបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី បណ្ដាលឱ្យខូចខាតឈើអស់ប្រហែល ៣០ភាគរយ ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ ៧ម៉ែត្រ x ២៥ម៉ែត្រ ចំនួន ០១ខ្នងអស់ទាំងស្រុង។ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នកស្លាប់ ឬ រងរបួសទេ។

ក្រោយកើតហេតុរថយន្ដពន្លត់អគ្គិភ័យរបស់ការិ.អគ្គិភ័យ ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប ដោយបាញ់ពន្លត់ភ្លើងឱ្យរលត់ជាស្ថាពរនៅវេលាម៉ោង ២២នឹង៣៥នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល។

ក្នុងនោះមានរថយន្តជំនួយអន្តរាគមន៍មកពី រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿងប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៤គ្រឿងប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ១៦ម៉ែត្រូប។ រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ រថយន្តអូឡាំព្យាចំនួន ០២គ្រឿន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ រថយន្យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.