ក្រុមបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ០-១ នៅកីឡដ្ឋាន Wembley កាលពីយប់ថ្ងៃទី២៥ ខែកុម្ភ: នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Carabao Cup ឬ EFL Cup ២០២៣-២៤។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ឬ EPL Cup៖

ជើងទី១៖

  • ថ្ងៃទី៩ ខែមករា Middlesbrough ១-០ Chelsea ជើងទី១ នៅកីឡដ្ឋាន Riverside
  • ថ្ងៃទី១១ ខែមករា Liverpool ២-១ Fulham ជើងទី១ នៅកីឡដ្ឋាន Anfield។

ជើងទី២៖

  • ថ្ងៃទី២៤ ខែមករា Chelsea ៦-១ Middlesbrough ជើងទី២ នៅកីឡដ្ឋាន Stamford Bridge
  • ថ្ងៃទី២៥ ខែមករា Fulham ១-១ Liverpool ជើងទី២ នៅកីឡដ្ឋាន Craven Cottage។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ១០លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២, ២០២៣-២៤) ខណ: Man City ឈ្នះ៨លើក៕

Share.