ភ្នំពេញ÷ ប្រជានេសាទម្នាក់ បានប្រទះឃើញសពស្រ្តីម្នាក់ អណ្តែតទឹកក្បែរច្រាំងទន្លេ ខណៈខ្លួនបើកទូករៀបចេញទៅនេសាទ បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ រាយការណ៍ជូនសមត្ថកិច្ច ចុះមកត្រួតពិនិត្យកាលពីវេលាម៉ោងម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្ដោយច្រាំងទន្លេមេគង្គ ក្នុងសង្កាត់ច្រាំងចំរេះទៅ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពីប្រជានេសាទបានឱ្យដឹងថា ខ្លួនបានចេញទូកទៅនេសាទដូចសពមួយដង ស្រាប់ចេញទូកបានបន្ទិចក៏ប្រទះឃើញសពស្រ្តីម្នាក់ អណ្ដែតទឹកឡើងក្បែរច្រាំងទន្លេ ខ្លួនក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលនៅក្បែរមកមើលព្រោងព្រាត រួបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនឹងបានរាយការណ៍ ជូនសមត្ថកិច្ច ជំនាញកោសល្យវិច្ច័យ ចុះមកកោសល្យវិច្ច័យលើសពជនរងគ្រោះ។ ក្រោយពីកោសល្យវិច្ច័យភ្លាមៗសមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយ ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា សពជនរងគ្រោះមានវ័យប្រហែល៧០ឆ្នាំ ភេទស្រី ជនជាតិវៀតណាម ចំពោះមូលហេតុ នៅមិនទាន់នៅឡើយទេ៕

ក្រោយកោសល្យវិច្ច័យរួច សមត្ថកិច្ចបានដឹកសពជនរងគ្រោះ យកទៅដំកល់ទុករង់ចាំ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.