ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឈានដល់សប្តាហ៍ទី២៣ ហើយខណៈ​ការប្រកួតពាន​រង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ បានឈានដល់វគ្គពានកណ្តាលផ្តាច់ព្រ័ត្រ ហើយ ក្រោយរកឃើញក្រុមទៅបង្គ្រប់​កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ក្រុមដែលឡើងទៅបង្គ្រប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះគឺក្រុមភ្នំពេញក្រោន ក្រោយយកឈ្នះ​លើក្រុម​គិរីវង់សុខសែនជ័យ ដោយលទ្ធផលសរុបទាំងពីរជើង ៣ទល់នឹង០ នៅវគ្គ៨ក្រុមចុងក្រោយ ដោយកាលពីជើងទី១ យកឈ្នះ​ដោយ​លទ្ធផល ២​ទល់​នឹង០ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ  ខណៈជើងទី២បានបន្តយ​ក​ឈ្នះ​ដោយលទ្ធផល ១ទល់​នឹង​០។

ក្រោយសម្រាក់បាន៣ថ្ងៃ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រៀមប៉ះ គ្នាជាមួយក្រុមវិសាខា ក្នុងការប្រកួត​ពានរង្វាន់លីគកំ​ពូ​ល​កម្ពុជា (Cambodian Premier League) សប្តាហ៍ទី២៣ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ បន្ទាប់មក​៣​ថ្ងៃ​ ក្រោយ​ក្រុមភ្នំពេញក្រោន នឹងបន្ត​ប៉ះគ្នា​ម្តង​ទៀត​ក្នុង​ពាន​រង្វាន់សម្តេចតេជោ វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រជើងទី១ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ ខាងមុខនៅកីឡដ្ឋានព្រីនស៍ ដដែរ។

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១

រីឯកម្មវិធីប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ក្រុមបឹងកេត នឹងត្រូវប៉ះ ក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ ដែលការប្រកួត​នឹងធ្វើ​ឡើង​ទៅក្នុងពហុកីឡដ្ឋានជាតិ​(អូឡាំ​ពិក) វេលាម៉ោង ៦:០០នាទីល្ងាច ខណៈក្រុមវិសាខា ត្រូវបើកទ្វារកីឡដ្ឋាន​ព្រីន​ស៍ ​ទទួលក្រុម ភ្នំពេញក្រោន ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ៦:០០នាទីល្ងាច ដូចគ្នា។

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ

សម្រាប់ការប្រកួតជើងទី២នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ខាង​មុខ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវកាល ឆ្នាំ២០២៣-២៤។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោហ៊ុន សែន ថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.