ពានរង្វាន់លីគកំពូលកម្ពុចា (Cambodian Premier League 2023-24) បានឈានដល់សប្ដាហ៍ទី២៣ ជុំទី៣ ហើយដោយនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ មានការប្រកួតចំនួន២គូរនឹងប៉ះគ្នា នៅ២ទីលានផ្សេង ក្នុងនោះគឺក្រុមព្រៃវែង ប៉ះ កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង។ រីឯម៉ោង ៦:០០ នាទីយប់ ព្រះខ័នរាជស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តស្វាយរៀង។

កម្មវិធីប្រកួតសប្តាហ៍ទី២៣

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២២

ការ​ប្រកួត​ ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមា​ជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួត​នបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.