ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់មិនដឹងថាមានវិប្បត្តិអ្វី បានជាជិះម៉ូតូកង់បីទៅបញ្ចប់ជីវិតរបស់ខ្លួន ដោយលោតទឹកពីលើស្ពានជ្រោយចង្វារ តែមិនស្លាប់ ព្រោះមិនលិច ចេះហែលទឹកយ៉ាងស្ទាត់ ហើយត្រូវបានទូកនេសាទទៅស្រង់ឡើងគោក ទើបបានសន្លប់ជាក្រោយ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ មិនស្គាល់អត្តសញ្ញា មានវ័យជាង២០ឆ្នាំ ក្រោយស្រង់ដល់លើគោក សន្លប់ស្តូកស្តឹង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ ជិះម៉ូតូកង់បីឡើងទោលើស្ពានជ្រោយចង្វារ ពីលិចទៅកើត ដល់ពាក់កណ្តាលស្ពាន ស្រាប់តែលោតចុះពីលើម៉ូតូកង់បី ហើយហក់ចុះទឹកតែម្តង បង្កឱ្យភ្ញាក់ផ្អើល តែការប៉ុនប៉ងបញ្ចប់ជីវិតរបស់ស្ត្រីខាងលើមិនបានសម្រេច ដោយសារមិនលិច បែជាអណ្តែត ចេះហែលទឹកទៀត ត្រូវបានទូកអ្នកនេសាទ ជួយស្រង់ឡើងលើគោក ទើបសន្លប់ស្តូកស្តឹងជាក្រោយ ។

ជនរងគ្រោះត្រូវបានស្រង់ឡើងយកទៅដាក់នៅ ប៉ុស្តិ៍ប្រចាំការគល់ស្ពានជ្រោយចង្វារ រួចហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.