ក្លិបកងពលធំអន្តរាគមន៍លេខ៣ (B) ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ​នៅមណ្ឌលទី២ ក្នុង​ខេត្តសៀមរាប ក្រោយយកឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ ក្នុងលទ្ធផល ២សិតទល់និង០ នៅទីតាំង តារាងបាល់ទះ ១៦៨ស្ពត។

លទ្ធផលលេខ១ លេខ២ និងលេខ៣ WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ​នៅមណ្ឌលទី២ ក្នុង​ខេត្តសៀមរាប៖

  • កងពលធំអន្តរាគម៍លេខ៣(B)
  • ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ
  • ក្លឹបបាល់ទះលោកតាឌីព្រះវិហារ

ក្រុមចំនួន៩ ដែល​ចូលរួមការប្រកួតនៅមណ្ឌលសៀមរាប នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 រួមមាន៖

១. ក្លិបកីឡាបាល់ទះ យុវជនសៀមរាប
២. ក្លិបវិទ្យាល័យសម្តេចឪ
៣. ព្រះវិហារយូណៃធីត
៤. ក្រុមកីឡាបាល់ទះឃុំត្បែង
៥. ក្លិបកីឡាបាល់ទះ អាចារ្យលាក់
៦. ក្លិបកីឡាបាល់ទះលោកតាឌីព្រះវិហារ
៧. ស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ
៨. ក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)
៩. ស្នងការដ្ឋាន ន.ប ខេត្តសៀមរាប

គោលដៅទី២ ក្នុង​ចំណោម​ទាំង ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មាន ភូមិភាគទី១ គឺភូមិភាគបាត់ដំបង ភូ​មិភាគទី២ គឺភូមិភាគសៀមរាប ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ភូមិភាគ​ទី៤ គឺព្រៃវែង និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ។

ខណ:ភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានបណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ ដោយ​បាន​រកឃើញម្ចាស់ជើងឯកគឺ បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង

សូម​បញ្ជាក់ថា សម្រាប់​គោលដបន្ទាប់គ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មានដូចខាងក្រោម៖

  • ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​មាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី ត្បូងឃ្មុំ និងកំពង់ចាម
  • ភូមិភាគ​ទី៤ គឺព្រៃវែង ដែល​មាន​កណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង
  • ភូមិភាគទី៥ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម

ម្ចាស់ជ័យ​លាភីទាំង ៥ភូមិភាគដែលលខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤។ មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងតេជោលីគ​ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.