ព្រះសីហនុ៖ បុរសម្នាក់បានបើកម៉ូតូរុឺម៉ក់ដឹកគ្រែដែកជាច្រើន ចុះចំណោត ជ្រុលចង្កូតបុកបង្គោលភ្លើង កៀបដាច់ជើងម្ខាងចេញពីគ្នា ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងនៅវេលាម៉ោង១១ និង ២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅត្រង់ចំណុចផ្លូវក្រោយរោងចក្រទឹកកក អូរ៣ ស្ថិតនៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីអ្នកធ្វើការជាមួយគ្នាបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំងបីនាក់បានបើកម៉ូតូរុឺម៉ក់ម្នាក់មួយដោយអ្នកដែលបានស្លាប់នោះគឺគាត់បានបើកចុះចំណោតមកមុនគេ ហើយនៅលើម៉ូតូរុឺម៉ក់នោះដឹកគ្រែទំហំ១ម៉ែត្រ២០ ចំនួនប្រមាណជាង៣០គ្រែ ។ លុះមកដល់ផ្លូវចំណោតចោតខ្លាំងក៏េរចង្កូតជ្រុលទៅបុកនិងបង្គោលភ្លើងមួយដើម បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉ក់រូបនោះបុកផ្ទុបនិងបង្គោលភ្លើងគៀបជាប់និងរុឺម៉ក់ បណ្តាលឲ្យដាច់ជើងមួយចំហៀង និង បោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

អ្នករួមការងារបានឲ្យដឹងបន្ថែមថា គ្រែនេះដឹកពីឃ្លាំងលក់នៅម្តុំញូស្តារ នៅឲ្យភ្ញៀវនៅម្តុំកាសុីណានហៃ តែជាអកុសល្យស្រាប់តែមកជួបរឿងបែបនេះ ហើយគេពុំទាន់អាចបញ្ជាក់ប្រាប់ពីឈ្មោះ ឬអាយុអ្នកស្លាប់ ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ ដោយគ្រាន់តែប្រាប់ថាជនរងគ្រោះដែលបានស្លាប់នោះជាបុគ្គលិកថ្មី ។

សមត្ថកិច្ចអំពាវនាវដល់បងប្អូនពលរដ្ឋផងដែរថា ប្រសិនបើពុំមានការចាំបាច់នោះទេ សូមកុំធ្វើដំណើរតាមផ្លូវមួយខ្សែរនេះ ដោយយោងទៅតាមស្ថានភាពផ្លូវតូច និង ចោទខ្លាំងផង អាចនិងបង្កគ្រោះថ្នាក់ជាយថាហេតុ និង សូមឲ្យបងប្អូនអាចធ្វើដំណើរផ្លូវវៀងផ្សេងៗបាន ។

បច្ចុប្បន្ន ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និង កំពុងជួយសម្រួលចរាចរណ៍និងការងារពាកន្លែងកើតហេតុ ព្រមទាំងឲ្យខាងក្រុមហ៊ុន យករថយន្តមកដឹកគ្រែទាំងនោះយកទៅរក្សាទុកសិន និង ណែនាំប្រាប់ទៅបុគ្គលិកដឹកធ្ងន់បែបនេះបើមិនចាំណាំបាច់ត្រូវរកផ្លូវវៀង ។ ចំពោះសពកំពុងស្រាវជ្រាវរកសាច់ញ្ញាតិ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ព្រះសីហនុ

Share.