ពានរង្វាន់ AFC U-20 Women’s Asian Cup 2024 ដែលប្រទេសអ៊ូសបេគីស្ថាន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមប្រកួតពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែមីនា ដោយមាន៨ក្រុមចូលរួម បែងចែកជា២ពូល ខណ:ក្រុមលេខ១ និង២ ទាំង២ពូលកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ពូល A មានក្រុមចូលរួមដូចជា៖ ចិនតៃប៉ិ, អូស្ត្រាលី, កូរ៉េខាងត្បូង និង អ៊ូសបេគីស្ថាន ខណ:ពូល B មានដូចជា៖ ជប៉ុន, កូរ៉េខាងជើង, ចិន និងវៀតណាម។

លទ្ធផលពូល A៖

  • កូរ៉េខាងត្បូង ១-២ អូស្ត្រាលី
  • អ៊ូសបេគីស្ថាន ០-២ ចិនតៃប៉ិ

លទ្ធផលពូល B៖

  • កូរ៉េខាងជើង ១-១ ចិន
  • ជប៉ុន ១០-០ វៀតណាម។

កម្មវិធីប្រកួតបន្ទាប់ពូល A៖

  • ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចិនតៃប៉ិ ប៉ះ កូរ៉េខាងត្បូង នៅកីឡដ្ឋាន Do’stlik
  • ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អូស្ត្រាលី ប៉ះ អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន JAR Stadium។

កម្មវិធីប្រកួតបន្ទាប់ពូល B៖

  • ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ វៀតណាម ប៉ះ កូរ៉េខាងជើង នៅកីឡដ្ឋាន Do’stlik
  • ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចិន ប៉ះ ជប៉ុន នៅកីឡដ្ឋាន JAR Stadium។

គួរដឹងថាពានរង្វាន់ AFC U-20 Women’s Asian Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០២ ស្របពេលក្រុមជម្រើសជាតិនារីជប៉ុន ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៦លើក ខណ:ក្រុមនារីកូរ៉េខាងត្បូង ឈ្នះបាន២លើក៕

Share.