បញ្ចប់សប្ដាហ៍ទី២៣ ជុំទី៣ កន្លងមកនេះនៅ​ក្នុង​ពានរង្វាន់ Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ មាន​តែ​ខ្សែប្រយុទ្ធសញ្ជាតិកាណាដា គឺ​កីឡាករ Marcus Haber របស់​ព្រះខ័ន​រាជស្វាយរៀង ម្នាក់​ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេសរុប រហូត​ដល់​២៦គ្រាប់។

ខ្សែប្រយុទ្ធ Marcus Haber រក​បាន​គ្រាប់​បាល់​ ២៦គ្រាប់ ឈរ​កំពូល​តារាង​បញ្ជី Top Scorer នៅ​លីគលីគកំពូលកម្ពុជា ក្រោយ​​ទាត់​បញ្ជូល​ទី​ក្រុម​ ISI ដង្កោសែនជ័យ ២គ្រាប់ នៅសប្ដាហ៍ទី២២ នៅជុំទី១ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូប​នេះ​រក​បាន ១៣គ្រាប់ នៅ​ជុំទី២ រកបាន ៩គ្រាប់ នៅជុំទី៣ រកបាន ៤គ្រាប់។

បញ្ជីកីឡាករទាត់ចូលទីច្រើនជាងគេ Top Scorers មាន៖

-កីឡាករ Marcus Baber របស់ប្រះខ័នរាជស្វាយរៀង រកបាន ២៦គ្រាប់
-កីឡាករ Shimizu Shintaro របស់ភ្នំពេញក្រោន រកបាន ១៥គ្រាប់
-កីឡាករ Ndongo Louis Willy របស់ ISI ដង្កោសែនជ័យ រកបាន ១២គ្រាប់
-កីឡាករ Andres Nieto របស់ភ្នំពេញក្រោន រកបាន ១១គ្រាប់
-កីឡាករ Ryohei Yoshihama របស់បឹងកេត រកបាន ១១គ្រាប់
-កីឡាករ Colubovic Stefan របស់បឹងកេត រកបាន ១០គ្រាប់
-កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត រកបាន ១០គ្រាប់
-កីឡាករ ផាន សុខផេន របស់ព្រៃវែង រកបាន ១០គ្រាប់

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz គិត​ត្រឹម ២៣ប្រកួត ឈ្នះ ១៩​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ៦០គ្រាប់ របូត ២៦គ្រាប់ មាន ៥៩ពិន្ទុឈរកំពូល​តារាងចំណាត់​ថ្នាក់៕

Share.