បាត់ដំបង៖  កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤​ មន្រ្តីជំនាញ ក.ប.ប. បានស្នើសុំការសហការជាមួយមន្រ្តីជំនាញគយចល័តតំបន់៤ ដើម្បីស្ទាក់ចាប់ត្រួតពិនិត្យរថយន្ត Lexus មួយគ្រឿងលួចដឹកជ្រូកក្លាសេជាង១០០ក្បាលខុសបច្ចេកទេស នៅក្នុងខេត្តបាត់ដំបង​។

ការរកឃើញជ្រូកក្លាសសេ១រថយន្តនេះ បន្ទាប់ពីមានការស្នើសុំសហការពីមន្រ្តីជំនាញគយចល័តតំបន់៤ ដែលប្រចាំនៅឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង  និងមានមន្រ្តីជំនាញ ក.ប.ប. ខេត្តបាត់ដំបង បានចូលរួមសហការគ្នាចាប់ស្ទាក់ត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាក Lexus GX 470 ពណ៌ស្ករ ដោយក្នុងនោះមានដឹកជ្រូកក្លាសេចំនួន១១០ក្បាល ស្មើនឹង៨៨០គីឡូក្រាម។

តាមការបញ្ជាក់ពីមន្រ្តីជំនាញធ្វើការត្រួតពិនិត្យបានបញ្ជាក់ថា ជ្រូកក្លាសេដែលបានដឹកជញ្ជូនតាមរថយន្តនោះ គឺដឹកដោយខុសបទប្បញ្ញត្តិបចេ្ចកទេស និងក្នុងសីតុណ្ហភាពពុំត្រឹមត្រូវតាមច្បាប់ដែលមានចែងនោះទេ។ ក្រោយពីត្រួតពិនិត្យចប់ មន្រ្តីជំនាញបានស្នើសុំគោលការពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចចោលដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្រ្តីជំនាញគយចល័តតំបន់៤ផងដែរ៕

អត្ថបទ៖ ចតុមុខ

Share.