កម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 បាន​ឈាន​ដល់​មណ្ឌលទី៣ហើយ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម ចុង​សប្ដាហ៍នេះ។

ដោយឡែក​សម្រាប់​កម្មវិធីប្រកួត និងធ្វើការចាប់ឆ្នោតប្រកួតនឹង​ធ្វើ​ឡើង​នៅថ្ងៃទី៧ មីនា នេះ​នៅ​សាល​បាល់​ទះ សាលាខេត្តកំពង់ចាម។ សម្រាប់​ការ​ប្រកួត សាល​បាល់​ទះ សាលាខេត្តកំពង់ចាម​ នៅ​ក្នុង​នៅ​ថ្ងៃសៅរ៍ទី០៩ និងថ្ងៃអាទិត្យ ទី១០ មីនា ឆ្នាំ២០២៤។

ក្រុមចំនួន១០ ដែល​ត្រូវ​ចាវប់​ឆ្នោត​ប្រកួតនៅមណ្ឌលកំពង់ចាម រួមមាន៖

១. ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម
២. ក្លិបបាល់ទះ ខេ.ស៊ី.រ៉ាយ
៣. ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ
៤. ក្លិបកីឡាយុជនមិត្តភាព
៥. ក្លិបកីឡាបាល់ទះ សាលាខេត្តកំពង់ចាម
៦. ស្នងការដ្ឋាន ន.ប ខេត្តរតនគិរី
៧. ក្លិបហង្សជ័យមានរិទ្ធ
៨. ក្លិបកីឡាបាល់ទះសេកុង
៩. ស្នងការដ្ឋាន ន.ប ខេត្តក្រចេះ
១០. ស្នងការដ្ឋាន ន.ប ខេត្តមណ្ឌលគិរី

ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 បាន​រក​ឃើញ​ម្ចាស់ជើងឯក​ភូមិភាគទី១ ខេត្តបាត់ដំបង បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង។ រីឯភូមិភាគទី២ គឺខេត្តសៀមរាប បាន​ទៅលើកក្រុមក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)។

បញ្ជាក់ថា ក្នុងចំណោមទាំង ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មាន ភូមិភាគទី១ គឺភូមិភាគបាត់ដំបង ភូមិភាគទី២ គឺភូមិភាគសៀមរាប ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ភូមិភាគទី៤ គឺព្រៃវែង និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ។

សម្រាប់ម្ចាស់ជ័យលាភីទាំង ៥ភូមិភាគដែលលខ១ និងលេខ២ មាន​ឈ្មោះដោយស្វ័យ​ប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួតនៅរាជធានីភ្នំពេញ ដែលជាវគ្គជុំផ្ដាច់ព្រ័ត្រគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤។ មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លិបធំៗទាំង ៦ដែលជាប់លេខរៀងពីលេខ១ដល់​លេខ ៦នៅក្នុងតេជោលីគត្រូវឈរជើងចាំ ចំពោះបេក្ខជនដែលមកតាមបណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.