ទីក្រុងប៉ារីស៖ យោងតាមក្រុមអ្នកស្រាវជ្រាវមួយក្រុម បានឱ្យដឹងថា បុរសជនជាតិអាឡឺម៉ង់ វ័យ៦២ឆ្នាំម្នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩​ ចំនួន ២១៧ដង មិនបានរាយការណ៍ពីផលប៉ះពាល់ណាមួយពីការចាក់វ៉ាក់សាំងនោះទេ ដែលលោកអាចក្លាយជា «អ្នកចាក់វ៉ាក់សាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងទស្សនាវដ្តី The Lancet Infectious Diseases ថា «ប្រព័ន្ធការពាររបស់បុរសអាយុ ៦២ឆ្នាំមកពីទីក្រុង Magdeburg ភាគកណ្តាលនៃប្រទេសអាឡឺម៉ង់រូបនេះ ដែលមិនត្រូវបានបញ្ចេញឈ្មោះ នោះទេ»។ ពួកគេបាននិយាយថា «បុរសនោះស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងជាច្រើនដងដោយខ្លួន​ឯង»។

កាលពីឆ្នាំ២០២២ របាយការណ៍ប្រព័ន្ធផ្សព្វផ្សសាយបានរាយការណ៍ថា បុរសរូបនេះព្យាយាមចាក់ថ្នាំជាច្រើនដង ដើម្បីប្រមូលសន្លឹកថ្នាំមកសន្សំលើកាត បន្ទាប់មកលក់សន្លឹកថ្នាំនោះឱ្យអ្នកដែលមិនចង់ចាក់វ៉ាក់សាំង។

ទាក់ទិននឹងបញ្ហានេះ រដ្ឋអាជ្ញាសាធារណៈនៅទីក្រុង Magdeburg បានបើកការស៊ើបអង្កេតលើការចោទប្រកាន់អំពីការក្លែងបន្លំលើករណីនេះ ប៉ុន្តែមិនមានការចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ នេះបើយោងតាមកាសែតវិទ្យាសាស្រ្តដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ។

បើតាមការអះអាងរបស់បុរសខាងលើ ប្រាប់ថា ខ្លួនបានទទួលវ៉ាក់សាំងចំនួន២១៧ដង ដោយបានចាក់វ៉ាក់សាំងចំនួន ៨ប្រភេទផ្សេងៗគ្នា រាប់បញ្ជូលរាល់ប្រភេទវ៉ាក់សាំង mRNA ទាំងអស់ក្នុងរយៈពេល ២៩ខែ៕

ប្រភព៖ CNA

Share.