ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែតបានចេញអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសន្តិសុខឌីជីថល ដែល សរសេរជាអក្សរកាត់ថា គ.ស.ឌ. ក្នុងគោលបំណងធានាប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការបំពេញមុខងារ ដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើយតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។

គណៈកម្មាធិការនេះ មាននាយករដ្ឋមន្ត្រីជាប្រធាន អមដោយឧបនាយរដ្ឋមន្ត្រីមួយរូបជាអនុប្រធានប្រចាំការនិងមានអនុប្រធានចំនួន៤រូបផ្សេងទៀតដូចជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

Share.