បទ បត្យាវត្ត

សាកល្បងរៀបរាប់បរិការណ៍ថ្មី               រឿងស្ត្រីក្មេងស្រីក្នុងបទកំណាព្យ

ស្មេរខ្ញុំមិនណាស់អាចខ្វះជើងកាព្យ         ជូរជ្រុលប្រៃសាបសូមញាតិខន្តី។

ផ្តើមដោយអំណរអបអរនឹងស្ត្រី     ឈានដល់យុគថ្មីបច្ចេកវិទ្យា

ឌីជីថលផ្លាស់ឱកាសដូចគ្នា          នេះជាវេលាត្រូវច្បាមឲ្យជាប់។

ត្រូវហ៊ានប្តូរផ្លាស់រឿងចាស់ទម្លាប់   ដែលដិតដាមជាប់ខ្ទាស់ភាពចម្រើន

ចំណេះជំនាញស្ទុះស្ទាញបង្កើន     រៀនច្រើនចេះច្រើនចម្រើនអាត្មា។

ត្រូវតាមឲ្យទាន់រាល់សភាពការណ៍          រួចប្រើប្រាជ្ញារិះរកហេតុផល

កុំជឿគេងាយព្រោះអាចនាំដល់              ទុក្ខសោកកង្វល់ឈានដល់ហិនហោច។

ធ្វើខ្លួនឲ្យខ្លាំងតាំងកុំឲ្យខ្លោច                 ច្បិចច្បាមប្រយោជន៍ពីបរិវត្តកម្ម

ឌីជីថលយុគស្ត្រីត្រូវសស្រាំ                   ឈានមុខសកម្មចាប់ធុរកិច្ច។

បណ្តាក់បណ្តាញអនឡាញច្រើនតិច       ធ្វើធុរកិច្ចបច្ចេកវិទ្យា

បរិវត្តកម្មឌីជីថលជា          សម័យទាមទារនូវភាពវៃឆ្លាត៕

ចូលរួមអបអរទិវាអន្តរជាតិនារី៨មីនា ឆ្នាំ ២០២៤!

អត្ថបទ៖សំ នឿន

Share.