​លីគ​បាល់ទាត់​ក្នុង​ប្រទេស​ថៃ ទាំង​៣​កម្រិត​ចាប់​ពី​លីគ​កំពូល​ដល់​លីគ​ទី២ រដូវកាល​ឆ្នាំ​២០២១-២០២២ គឺ​គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ខាង​មុខ​​តទៅ​ហើយ ខណៈ​អ្នក​គាំទ្រ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទស្សនា​ផ្ទាល់​នោះ​ទេ និង​បើក​ឱ្យ​មាន​មនុស្ស​​យ៉ាង​ច្រើន​​២៥០​នាក់​ប៉ុណ្ណោះ ក្នុង​ប្រកួត​នីមួយៗ។

ការ​កម្រិត​ចំនួន​មនុស្ស​​ក្នុង​កីឡដ្ឋាន​នេះ​គឺ​ដោយ​សារ​តែ​បង្ការ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស។ មនុស្ស​ទាំង​២៥០​នាក់​ដែល​មាន​ឈ្មោះ​ចូល​ក្នុង​កីឡដ្ឋាន​​ប្រកួត​នីមួយៗ​បាន​គឺ​​មាន៖
-កីឡាករ​​ក្រុម​​ម្ខាងៗ ៣៧រូប (៧៤​នាក់)
-គ្រូ​ក្រុម​គ្រូ​បង្វឹក ១៦​រូប (៣២
-គណៈកម្មការ​​ប្រកួត ៥​រូប
-គណៈកម្មការ​រៀបចំ​ការ​ប្រកួត​៣៥​រូប
-សន្តិសុខ ២៥​រូប
-ពេទ្យ​និង​បច្ចេកទេស​ពេទ្យ ២០​រូប
-ក្រុម​ការងារ​ផ្សាយផ្ទាល់​៣០​រូប
-អ្នកសារព័ត៌មាន ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​១៥​រូប
-អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ ១០​រូប

Telegram-Troryorng
Share.