គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ដែលទទួលបានការឧបត្តម្ភពីអង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) កាលពីព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤។

វគ្គនេះមានសិក្ខាកាមមកពីតាមបណ្តាក្លឹបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្សដែលកំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលមានរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលមានលោក Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្មអន្តរជាតិ មកពីប្រទេសស្រីលង្កា លោកជាគ្រូឧទ្ទេស ជ្រើសរើសចាត់តាំងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាអត្តពលកម្មប្រចាំតំបន់អាស៊ី ជាអ្នកបង្រៀនផ្ទាល់ ៕

Share.