ក្លិបបាល់ទាត់ Life Football Club កាល​ពី​ថ្ងៃទី១១ ខែមីនា បាន​ប្រកាសតែងតាំងលោក Satoshi Saito ជាសាស្រ្តាចារ្យមុខវិជ្ជា ទីផ្សារកីឡា នៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងកីឡាក្នុងឆមាសនេះ ក្នុង​សាក​លវិទ្យាល័យ ឡាយហ្វ។

សាកលវិទ្យាល័យ ឡាយហ្វ បាន​ប្រកាសជាផ្លូវការអំពីវត្តមានលោក Satoshi Saito ជា​សាស្រ្តា​ចារ្យ​មុខវិជ្ជា ទីផ្សារកីឡា នៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងកីឡាក្នុងឆមាសនេះ ក្នុង​ការ​ចាប់​ផ្ដើមទំប័រថ្មី​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររងផ្នែក គ្រប់គ្រង​កីឡា​ដំបូង​គេ​បង្អស់​​នៅកម្ពុជា។ សាកលវិទ្យាល័យ ឡាយហ្វ អាចបញ្ជាក់យ៉ាងច្បាស់ថា ចក្ខុ​វិស័យ​របស់​ខ្លួន​គឺ​ជួយ​អភិវឌ្ឍអ្នកដឹកនាំក្នុងវិស័យកីឡានៃប្រទេសកម្ពុជា។

លោក Satoshi Saito មានបទពិសោធន៍យ៉ាង​ទូលំទូលាយ​នៅក្នុង​ឧស្សាហកម្ម​កីឡាក្នុង​នាមជា​អ្នក​ដឹក​នាំ និងបានបង្រៀនក្នុងវិស័យកីឡា និងអាជីវកម្ម។ បទ​ពិសោធន៍​របស់​គាត់​រួម​មាន​ការ​ធ្វើជា​អ្នកគ្រប់​គ្រង​ប្រចាំតំបន់ក្នុងផ្នែកទីផ្សារអន្តរជាតិនៅក្លឹបបាល់ទាត់ Barcelona នាយក​ផ្នែក​ទីផ្សារ​នៃ​សហព័ន្ធ​បាល់ទាត់អាស៊ី សមាគមបាល់ទាត់ជប៉ុន និងជានាយកប្រតិបត្តិនៅលីគកំពូលកម្ពុជា។

ភាពវៃឆ្លាតរបស់ លោក Satoshi Saito ក្នុងនាមជាអ្នកដឹកនាំ ដែលមានចំណេះដឹង និងបទពិសោធន៍ នឹង​ជួយសិស្សឱ្យរីកចម្រើនក្នុងការយល់ដឹងរបស់ពួកគេអំពីពិភពទីផ្សារកីឡាយ៉ាងស៊ីជម្រៅ។

លោកសាស្រ្តាចារ្យ Satoshi Saito បាន​ចេញ​សេចក្តីថ្លែងការណ៍ផ្លូវការថា៖ «ខ្ញុំពិត​ជារំភើប​ណាស់​ដែល​បានចូលរួមក្នុងការបង្រៀននៅឧត្តមសិក្សា ហើយ​អាចចូល​រួម​ចំណែក​ពន្លឿន​ការ​អភិវឌ្ឍន៍​កីឡាកម្ពុជា»។ ដោយសហការជា​មួយក្លឹប​បាល់ទាត់​ឡាយហ្វ សាកលវិទ្យាល័យរបស់យើង និង​ក្លឹប​បាល់​ទាត់​សង្ឃឹមថានឹងបន្តអភិវឌ្ឍវិស័យកីឡាកម្ពុជា។ យើងពិតជារំភើបណាស់​ដែល​មាន​លោក​នៅ​ក្នុង​ក្រុម​សាស្រ្តាចារ្យរបស់យើង។ លោកសាស្រ្តាចារ្យ Satoshi Saito! សូម​ស្វាគមន៍​មក​កាន់​សាក​លវិទ្យា​ល័យ ឡាយហ្វ!»

សាកល​វិទ្យាល័យ ឡាយហ្វ បានចាប់ផ្តើមបើកថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញា​បត្ររង​ផ្នែក​គ្រប់គ្រង​កីឡា​ដំបូង​គេបង្អស់នៅកម្ពុជា។ នេះ​អាសាកលវិទ្យាល័យ ឡាយហ្វ អាចបញ្ជាក់យ៉ាងច្បាស់ថា ចក្ខុ​វិស័យ​របស់ខ្លួនគឺជួយអភិវឌ្ឍអ្នកដឹកនាំក្នុងវិស័យកីឡានៃប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កាល​ពី​ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុម​ហ៊ុន​បាល់ទាត់លីគកម្ពុជា (CPL) សម្រេច​មិនបន្ដកិច្ចសន្យាថ្មីជាមួយលោក Satoshi Saito ធ្វើជានាយកប្រតិបត្តិ​​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​បាល់​ទាត់​ជាតិ​មួយ​នេះ​ទៀតឡើយ ក្រោយ​ចំណាយ​ពេល​លើ​ទឹកដី​កម្ពុជា អស់​រយៈពេល​ ៧៤២​ថ្ងៃ៕

Share.