ត្បូងឃ្មុំ៖ កម្លាំងនគរបាល២ស្រុក គឺស្រុកមេមត់ និងស្រុកពញាក្រែក បានប្រតិបត្តិការបង្ក្រាបបទល្មើសការប្រើប្រាស់គ្រឿងញៀនក្នុងភូមិសាស្ត្ររបស់ខ្លួនដូចភ្លៀងរលឹម ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយនឹងក៏សាងសុំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤នេះ។ 

តាមកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា គ្រប់បទល្មើស ទាំងល្បែងស៉ីសង ក្មេងទំនើង និងគ្រឿងញៀន កម្លាំងប៉ូលីសគឺអនុវត្តន៍ទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកស្នងការខេត្ត គណៈបញ្ជាការឯកភាពខេត្ត ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកមេមត់ គឺប៉ុស្តិ៍រដ្ឋបាលឃុំចេក បានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ វ៉ាន់ ជីត្រូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ចំណែកជនសង្ស័យបានចំនួន២នាក់ទៀត កម្លាំងនគរបាលស្រុកពញាក្រែកឃាត់ខ្លួន ទី១.ឈ្មោះ ស៊ន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិមេម៉ៃ ឃុំ/ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ២.ឈ្មោះ អ៉ីន ដាវី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ជាមួយគ្នា ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ 

ជុំវិញករណីនេះ នគរបាលស្នងការបានបញ្ជាក់ទៀតថា នៅព្រឹកទី១២ ខែមីនា ឆ្នាំ២០២៤នេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធី ៕

អត្ថបទ៖ សាន វីឡែម

Share.