នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចេញបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា សរុប២៣នាក់ ចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ 2024 FIFA Series នៅទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិក និង ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

កម្មវិធីប្រកួត 2024 FIFA Series មានដូចជា៖

  • ២១ មីនា ២០២៤ កាប់វែរ ប៉ះ គុយយ៉ាន
  • ២២ មីនា ២០២៤ អេក្វាទ័រហ្គីណេ ប៉ះ កម្ពុជា
  • ២៥ មីនា ២០២៤ កាប់វែរ ប៉ះ អេក្វាទ័រហ្គីណេ
  • ២៦ មីនា ២០២៤ កម្ពុជា ប៉ះ គុយយ៉ាន៕

ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា សរុប២៣នាក់

Share.