ភ្នំពេញ ៖ ក្រុមកម្មករកម្មការនីរោងចក្រ កាត់ដេរសំលៀកបំពាក់ វ៉ាយ ដាប់បែលយូ ហ្គាមេន ផ្ទុះការតវ៉ាបិតផ្លូវ២១៧សាជាថ្មី នៅវេលាម៉ោង៧:៥០នាទីព្រឹក ថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅមុខរោងចក្រ Y& W (កាត់ដេរសំលៀកបំពាក់) ស្ថិតនៅភូមិព្រែកជ្រៃ ផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ក្រុមកម្មករ កម្មការនីជាង៤០០នាក់បានចេញពីរោងចក្រ នាំគញនាមកបន្តបិទផ្លូវ២១៧ មុខរោងចក្រដើម្បីស្នើសុំលខណ្ឌ័ចំនួន០៥ចំណុច ៖ ទី១-ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ។ ទី២ ស្នើសុំឱ្យខាងរោងចក្រ បើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ។ ទី៣-ស្នើសុំឱ្យរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់។ ទី៤ ស្នើសុំឱ្យរោងចក្របើកប្រាក់ជូនដំណឹងមុន។ ទី៥-ស្នើសុំឱ្យរោងចក្របើកលុយសងជំងឺចិត្ត។ ដែលដឹកនាំដោយសហពន្ធ័សហជីបសេរី ដើម្បីកម្មករខ្មែរឈ្មោះ ជួន ប៊ុនថុល ប្រធានសហជីប។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ចំពោះមូលហេតុនៃការបិតផ្លូវតវ៉ានេះ គឺមកពីថៅកែរោងចក្ររត់ចោលរោងចក្រ ពុំមានលទ្ធបើកប្រាក់ខែជូនពួកគាត់។ ក្រោយមានការសម្របសំរួលពីរក្រសួងការងារ បានស្នើរសុំទៅតុលាការឱ្យចេញដីការរក្សារការពារសំភារ:ក្នុងរោងចក្រ ដើម្បីលក់ឡៃឡុងយកមកដោះស្រាយប្រាក់ឈ្នួលជូនកម្មករកម្មការនី។ ប៉ុន្តែខាងតំណាងដែលទៅចូលរួមដោះស្រាយ មកវិញមិនបានផ្សព្វផ្សាយជូនពួកគាត់ទេ ទេីបផ្ទុះការតវ៉ាសាជាថ្មីបែបនេះ៕

អត្ថបទ៖ សេង សាវី

Share.