ព្រះសីហនុ៖ មួយករណីទៀតហើយគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងព្រះសីហនុបន្តកើតមានជារៀងរាល់ថ្ងៃជាងស្តែងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តតាក់សុី បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍ការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅលើផ្លូវ៣០០ ចំណុចមុខខុនដូមុីងយ៉ាង ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគេបានប្រទះឃើញម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ជាជនជាតិចិន ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-2058 បានបើកម៉ូតូឆ្លងថ្នល់នៅមុខដុនដូរមុីងយ៉ាង ខណៈពេលឆ្លងផ្លូវនោះបានគេចនិងឧបសគ្គខាងមុខ ស្រាប់តែមានរថយន្តតាក់សុីមួយគ្រឿងម៉ាក់ព្រុសពាក់ស្លាកលេខ ភ្នំពេញ 2BJ-6456 ទិសដៅផ្ទុយគ្នាបានបុកគ្នានិងម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាត់ទៅម្ខាងផ្លូវ និង បុរសជនជាតិចិនអ្នកបើកបរម៉ូតូរូបនោះបានបែកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរថយន្តយកទៅសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដោយឡែកសាកសពបានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំប្រគល់ជូនគ្រួសារសាមុី៕

អត្ថបទ៖ ព្រះសីហនុ

Share.