សៀមរាប ៖ អ្នកស្រី ឡេង ចាន់ណា មានរមងារជាឧញ៉ា និងបក្ខពួក ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនតាមបង្គាប់តុលាកា ពាក់ព័ន្ធឆបោកលុយពលរដ្ឋរឿងដីធ្លី ផ្ទះ និងការវិនិយោគ រាប់លានដុល្លារ ។ ការចាប់ខ្លួនបានបនរព្រឹត្តទៅកាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប ខេត្តសៀមរាប ។

ឧកញ៉ា ឡេង ចាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានស្រុកកំណើតនៅ ភូមិត្រស់ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យកាសាលាដំបូងខេត្តសៀមរាម បានឱ្យដឹងថា ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញ សារព័ត៌មាន និងសាធារណៈជន ឲ្យបានជ្រាបថា៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ។ អយ្យការ នឹងជូនព័ត៌មានដើម្បីឲ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ ។

ក្រោយចាប់ឃាត់ខ្លួន ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបាននាំបញ្ជូនទៅកាន់តុលាកាខេត្តសៀមរាប ដើម្បីសាកសួរនិងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.