សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការ កីឡាករចំនួន ២៣រូប​ដែល នឹង​ត្រូវ​ចូល​រួម​ប្រកួតសម្រាប់ក្រុមជម្រើសជាតិ ក្នុងកម្មវិធីប្រកួត 2024 FIFA Series ធ្វើ​ឡើង​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ក្រោម​ការដឹក​នាំ​របស់​លោកគ្រូ Félix ឃើញ​ថា​លោក​បានជ្រើសរើសខ្សែប្រយុទ្ធដែលមាន​វ័យ​ក្រោម​២៥ឆ្នាំ ចេញ​ពី​ក្លិប​ចំនួន៥ ដែល​មាន​វ័យ​ក្មេងៗសុទ្ធតែម្ដង។ ក្នុង​នោះ​ខ្សែប្រយុទ្ធទាំង ៦រូប​រួម​មាន៖

ខ្សែប្រយុទ្ធ សៀង ចន្ធា របស់បឹងកេត កើតនៅថ្ងៃទី9 ខែកញ្ញា ឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ២១ឆ្នាំ


ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់បឹងកេត កើតនៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ


ខ្សែប្រយុទ្ធ ញាណ សុស៊ីដាន របស់ Tiffy Army កើតនៅថ្ងៃទិ១១ ខែតុលា ឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ២១ឆ្នាំ


ខ្សែប្រយុទ្ធ ផាន សុផន របស់ព្រៃវែង កើតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០០ បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ


ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន កើតនៅ​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០១ បច្ចុប្បន្នមានវ័យ ២២ឆ្នាំ


ខ្សែប្រយុទ្ធ ស រតនា របស់វិសាខា កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០២ បច្ចប្បន្នមានវ័យ ២១ឆ្នាំ

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិក និង ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

កម្មវិធីប្រកួត 2024 FIFA Series មានដូចជា៖

២១ មីនា ២០២៤ កាប់វែរ ប៉ះ គុយយ៉ាន
២២ មីនា ២០២៤ អេក្វាទ័រហ្គីណេ ប៉ះ កម្ពុជា
២៥ មីនា ២០២៤ កាប់វែរ ប៉ះ អេក្វាទ័រហ្គីណេ
២៦ មីនា ២០២៤ កម្ពុជា ប៉ះ គុយយ៉ាន

ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា សរុប២៣នាក់៖

-អ្នកចាំទី ហ៊ុល គឹមហ៊ុយ, អុំ វិចិត្រ, វីរៈ ដារ៉ា
-ខ្សែការពារ សឿយ វិសាល, សារ៉េត គ្រីយ៉ា, ធារី ចន្ថាប៊ីន, ជា ច័ន្ទដារ៉ា, ស៊ិន សុផាណាត, កែម វ៉ាន់ដា, ផាច សុជាវីឡា, ហ៊ី ម៉ូស្លីម
-ខ្សែបម្រើ ថេឡរ នីកូឡាស់ ខឿង, គួច ដានី, មិន រតនៈ, គង់ លីហ៊ួរ, សុះ ស៊ូហាណា, យូឌៃ អូកាវ៉ា
ខ្សែប្រយុទ្ធ សៀង ចន្ធា, ម៉ាត់ នូរុណ, ញាណ សុស៊ីដាន, ផាន សុផន, លឹម ពិសុទ្ធ, ស រតនា៕

Share.