សិល្បៈជាតិ៖ ត្បិត​ថា​ជា​តារា​សម្ដែង​ល្បី​ ដោយ​សារ​តែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​អ្នក​ក្លាហាន​ ​មាន​ថាមពលពិសេស​ «Iron Man» ក្ដី ប៉ុន្តែ​លោក​បែរជា ​ឈ្នះពាន​រង្វាន់​អូស្ការ​តាម​រយៈ​ការ​សម្ដែងជាតួអង្គ​ជំនួយ ​នៅ​ក្នុង​ភាពយន្តប្រវត្តិសាស្ត្រ​ « OPPENHEIMER »។

រំលឹក​ដល់​រឿងរ៉ាវ​ពី​អតីត​កាល​ តារា​សម្ដែង​ហូលីវូដ​រូប​នេះ​ធ្លាប់​ជា​អតីត​អ្នក​ជាប់​ពន្ធនាគារ​ដោយ​សារ​ពាក់ព័ន្ធនឹង​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​ 1996។ លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​ឡើង​វិញ​តាម​រយៈ​ការ​សម្ដែង​ភាពយន្ត​ Iron Man ដោយ​លោក​បាន​ទទួល​តម្លៃ​ខ្លួន ឬតម្លៃហត់​នឿយ​ត្រឹម​តែ​500000 ដុល្លារ​ប៉ុណ្ណោះ​។ ទឹក​ប្រាក់​ចំនួន​នេះ​សម្រាប់​តួឯកក្នុង​ភាពយន្ត​ Hollywood នោះ​គឺជាចំនួន​មួយ​តិច​តួច​បំផុត​។ យ៉ាង​ណា​មិញ​ក្រោយ​ពី​លោក​បាន​សម្ដែង​ភាពយន្ត​នេះ​ហើយ​ទទួលកសាង​​បាន​នូវ​ភាពល្បីល្បាញ​ សម្រាប់​ផលិតកម្ម​ Marvel នៅពេល​ដែល​លោក​សម្រេច​ចិត្ត​លា​ឈប់​សម្ដែង​ Iron Man កាលពី​ឆ្នាំ​២០១៩ តារា​រូប​នេះ​ទទួល​បាន​លុយ​រហូត​ដល់​ទៅ​ 450 ដុល្លារ​ពី​ Marvel។

ត្បិត​មាន​មតិ​ខ្លះ​មិន​សូវ​សប្បាយចិត្ត​ដែល​បុរស​ដ៏​មាន​សមត្ថភាព​ អាច​កែប្រែខ្លួន​តាំង​ពី​មនុស្ស​ញៀន​ថ្នាំ​រហូត​សម្រេច​បាន​ជោគជ័យ​ជា​ច្រើន​ក្នុង​អាជីព​បែរ​ជា​ទទួល​បាន​ត្រឹម​ពាន​ Supporting Actor តែ​អ្នក​បើ​អ្នក​ដែល​យល់​ពីតម្លៃ​នៃ​ពាន​រង្វាន់​ក្នុង​វិស័យ​ភាពយន្ត​ច្បាស់​ជា​ដឹង​ហើយ​ថា​គ្រប់​ពាន​នៃ​កម្មវិធី​នេះ​សុទ្ធតែ​មាន​តម្លៃ​មិន​អាច​កាន់​ថ្លៃ​បាន​នោះ​ឡើយ ហើយ​ក៏​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ពី​គុណភាព​និង​គុណតម្លៃ​ពិត​របស់​ម្ចាស់​ពាន​ផង​ដែរ។ សូមអបអរសាទរ ក្រោយ​មាន​ឈ្នះ​ប្រជែង​ពាន​ចំនួន​៣​ដង ទីបំផុត តារាសម្ដែង Robert Downey Jr. ឈ្នះពានអូស្ការដំបូងបំផុតក្នុងអាជីពជាតារាសម្ដែងរបស់គាត់គឺ​ ពាន Best Supporting Actor ពីក្នុងភាពយន្ត «OPPENHEIMER»៕

Share.