បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាបុគ្គលិកទីផ្សារចែកចាយគ្រឿងសំណង់ម្នាក់ ដែលប្រមូលលុយពីអថិតិជនបានជាង៣០ម៉ឺនដុល្លារ បែជាយកទៅបាត់ ទើបចាប់ខ្លួនបានកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រៈនេត្រព្រៈ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យមានឈ្មោះ ឈុន ស៊ីណា ភេទប្រុសអាយុ៣៦ឆ្នាំ (មានតួនាទីបុគ្គលិកទីផ្សារចែកចាយគ្រឿងសំណង់៤ខេត) រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រៈនេត្រព្រៈ។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ប៊ុន សុភាព ភេទស្រី អាយុ៤៤ឆ្នាំ (ជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំណង់) រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្តឹងឈ្មោះ ឈុន ស៊ីណា មានតួនាទីបុគ្គលិកទីផ្សារចែកចាយគ្រឿងសំណង់៤ខេត្ត ក្រោយដើរប្រមូលលុយពីអថិតិជនតាមខេត្តបានលុយ ហើយបានយកទៅចាយអស់១០ម៉ឺនដុល្លារ នៅសល់៥ម៉ឺនដុល្លារ យកមកប្រគល់ជូនក្រុមហ៊ុនលក់គ្រឿងសំណង់ក្រោយម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំណង់ចុះស្រង់បញ្ជីតាមអថិតិជន ឈ្មោះ ឈុន ស៊ីណា ហើយគេចប្រវ័ញ្ញយកលុយក្រុមហ៊ុនតាំងពីឆ្នាំ២០១៥ ដល់២០២៤សរុបលុយ ៣៥៣.៧៦១ដុល្លារ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំណង់ចែកចាយ៤ខេត្ត ហើយកម្លាំងចុះស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈុន ស៊ីណា ករណីរំលោភទំនុកចិត្តក្រុមហ៊ុនលក់ចែកចាយគ្រឿងសំណង់ជាង៣០ម៉ឺនដុល្លារអាមេរិក ត្រូវបានឃាត់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ៖ ប៉ោយប៉ែត

Share.