កំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ ​បន្ទាប់ពីប្រើហិង្សានៅចំណុចតារាងបាល់ទះ ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ភ្លាម លោកវរ:សេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើល កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះស្រាវជ្រាវបង្ក្រាបករណីប្រើហិង្សាដែលប្រព្រឹត្តិនៅចំណុចតារាងបាល់ទះ ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់។ ចំណែកគ្មីគ្នាប៉ូន្មាននាក់ទៀតបានរត់គេចខ្លួនអស់។

ជនសង្ស័យទាំង០៤នាក់ ទី១.ឈ្មោះហេង ជីវីន ហៅអាហ៊ុយ ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។ ទី២. ឈ្មោះសុីម សុវណ្ណបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ត្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទី៣.ឈ្មោះយឿនតុងហាក់ ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។
ទី៤.ឈ្មោះឆ័ង សុវណ្ណរាជ្យ ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ ដោយឡែកបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។ ព្រមទាំងដកហូតវត្ថុតាងទូរសព្ទចំនួន០២គ្រឿង , កាំបិតកកុកចំនួន០១ដើម។

ចប្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
អត្ថបទ៖ កំពង់ធំ

Share.