ភ្នំពេញ ៖ ល្បែងសុីសងតាមអនឡាញមួយកន្លែង លួចបង្កប់ដាក់លេងជាមួយតារាងបាល់ ទោះជាកន្លងមកអាជ្ញាធរ សមត្ថកិច្ច ធ្លាប់ធ្វើការអប់រំ ណែនាំ តែមិនស្តាប់សោះ បន្តលួចបើកលេង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌ សង្កាត់ សមត្ថកិច្ច ចុះទៅបង្ក្រាប ដកហូតបានសម្ភារៈ ឃាត់មនុស្សបាន២នាក់កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណតារាងបាល់មួយកន្លែង តាមផ្លូវលំ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនដែលសមត្ថកិច្ចឃាត់ខ្លួន ៖ ទី១ ឈ្មោះ យយ ហុ័ង ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកគ្រប់គ្រងទីតាំង ស្នាក់នៅកន្លែងកើតហេតុ ។ ទី២ ឈ្មោះ អេង សៀង ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកកាន់កុំព្យូទ័រ អនឡាញ ស្នាក់នៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ។ សមត្ថកិច្ចដកហូតបាន សម្ភារៈ ប្រើក្នុងការបើកលេងល្បែងសុីសង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

បើតាមអាជ្ញាធរបានឱ្យដឹងថា ទីតាំងខាងលើ ក៏ដូចជាទីតាំងផ្សេងទៀត ត្រូវបានសមត្ថកិច្ច សមត្ថកិច្ច ចុះធ្វើការអប់រំណែនាំ ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល លុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋាន តែទីតាំងខាងលើឆ្លៀតជ្រកនៅជាមួយតារាងបាល់ លួចបើកបង្កប់ល្បែងអនឡាញ ទើបនៅរសៀលថ្ងៃនេះ កម្លាំងអាជ្ញាធរខណ្ឌ ដឹកនាំផ្ទាល់ដោយលោកអភិបាលរងខណ្ឌ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្ស២នាក់ខាងលើ និងដកហូតបានសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួនបាន ជនទាំង២នាក់រួមជាមួហវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.