ពានរង្វាន់ AFC U-20 Women’s Asian Cup 2024 ដែលប្រទេសអ៊ូសបេគីស្ថាន ពេលនេះរកឃើញជើងខ្លាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រោយក្រុមនារីជប៉ុន ទម្លាក់អូស្រ្តាលី ខណ:ក្រុមនារីកូរ៉េខាងជើង ទម្លាក់កូរ៉េខាងត្បូង។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • អូស្ត្រាលី ១-៥ ជប៉ុន នៅកីឡដ្ឋាន JAR Stadium
  • កូរ៉េខាងជើង ៣-០ កូរ៉េខាងត្បូង នៅកីឡដ្ឋាន Do’stlik Stadium។

វគ្គដណ្តើមយកលេខ៣៖

  • ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ អូស្ត្រាលី ប៉ះ កូរ៉េខាងត្បូង នៅកីឡដ្ឋាន JAR ម៉ោង១:០០រសៀល។

វគ្គផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ជប៉ុន ប៉ះ កូរ៉េខាងជើង នៅកីឡដ្ឋាន JAR ម៉ោង៦:០០ល្ងាច។

គួរដឹងថាពានរង្វាន់ AFC U-20 Women’s Asian Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០២ ស្របពេលក្រុមជម្រើសជាតិនារីជប៉ុន ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៦លើក ខណ:ក្រុមនារីកូរ៉េខាងត្បូង ឈ្នះបាន២លើក៕

Share.