បន្ទាយមានជ័យ៖ ឃាត់ខ្លួនក្រុមក្មេងទំនើងប្រើប្រាស់នូវសារធាតុញៀនចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេ ទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូន ថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារ: មួយចំនួន។

តាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានក ងរាជឣាវុធហត្ថក្រុង ប៉ោយប៉ែតបា នទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូ មិឣូរ ជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ ក្នុងនោះប្រុសទាំងឣស់។

លោកបន្តទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរក សារធាតុញៀនក្នុងទឺកនោមឃើញថា ឣវិជ្ជមានចំនួន០៩នាក់ ហើយត្រូវបានកម្លាំងជំ នាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ធ្វើលិខិតធានា ឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន ត្រូវបានកម្លាំងជំ នាញមូលដ្ឋានក ងរាជឣាវុធហត្ថក្រុង ប៉ោយប៉ែតកសាង សំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

តាមលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿង ញៀនបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.