ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើបុរសជនជាតិចិនម្នាក់ឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារចំនួន៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨០លានរៀលបង់ចូលថវិការដ្ឋ ពីបទរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃ១៤ ខែឧសភាឆ្នាំ២០២៣ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ពាក់ពន្ធ័នឹងករណីកែច្នៃនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន ។

សមត្ថកិច្ចដកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់០៤ គីឡូក្រាម.៦៨៤ក្រាម, ២-សារធាតុគីមីផ្សំ (Acetone) ទម្ងន់ ០៣គីឡូក្រាម, ៣-សារធាតុគីមី(Ethanol)ទម្ងន់៤០គីឡូក្រាម, ៤-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម, ៥-ជញ្ជីងតូចធំចំនួន០៥ គ្រឿង និងឧបករណ៍សំរាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន៕

អត្ថបទ៖ ចតុមុខ

Share.