បាត់ដំបង ៖ លំនៅដ្ឋានមួយកន្លែង ខណៈដែលម្ចាស់ដុតធូបមូសទុលចោលលើពូក ស្រាប់តែរលំ បណ្តាលឱ្យឆេះ ផ្អើលអ្នកជិតខាង សំណាងល្អនាំគ្នាជួយពន្លត់ទាន់ពេល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ១២ ក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជី ភេន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅផ្ទះកើតហេតុ ខូចខាតឆេះពូក គ្រែ លុយ៣០០ដុល្លារ លាកើក្រោមពូក ត្រូវបានភ្លើងឆេះអស់ និងសម្ភារៈមួយចំនួន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ម្ចាស់ដុតធូបមូសទុកដាក់នឹងកូនចាន លើពូក ម្ចាស់រវល់តែចុះមកក្រោម ស្រាប់តែរលំធូបមូស បណ្តាលឱ្យឆេះពូក ឆេះដល់គ្រែ សម្ភារៈ ឆេះទាំងលុយចំនួន៣០០ដុល្លារ ដែលលាក់ទុកក្រោមពូក អស់រលីង តែមិនឆេះដល់ផ្ទះឡើយ ។

ហេតុការណ៍ខាងលើកើតភ្លាមៗ បងប្អូនប្រជាពលរដ្ឋ ក្បែរខាងជួយ ដងទឹកជះពន្លត់ ហើយសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តចំនួន២គ្រឿងចេញទៅ តែភ្លើងរលត់ទៅវិញហើយ ៕េះ

អត្ថបទ៖ តាតុងសែនជ័យ

Share.