បន្ទាយមានជ័យ៖ សិស្សានុសិស្សនៃវិទ្យាល័យកូប ប្រមាណជាង៤០០នាក់ បានលើកឡើងនូវសំនណួរជា ច្រើន ដើម្បីឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញបាន ឡើងធ្វើការបកស្រាយពី បញ្ហាគ្រឿងញៀន ច្បាប់ចរាចរណ៍  និនិងក្មេងទំនើង ក្នុងពិធីផ្សព្វផ្សាយ  អប់រំ  ណែនាំដល់សិ ស្សានុសិស្ស និងសហគមន៍ លើប្រធានបទ  “គ្រឿងញៀន  ច្បាប់ចរាចរណ៍  និងក្មេងទំនើង” ដែល រៀបចំ ឡើងដោ យរដ្ឋបាលខេត្តបន្ទាយ មានជ័យ  និងអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិធី នេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបា លខេត្ត បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងឱកាសនោះលោក  យឹម  សំណាង  អភអភិបាលរងខេត្តបានមា នប្រសាសន៍ លើក ឡើងថា ៖ គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ  របស់សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាច ក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលេីបញ្ហាគ្រឿងញៀន  ព្រមទាំងបានដា ក់ចេញនូវវិធា នការនានា បង្រ្កាបឱ្យអស់នៅករណី ជួញដូរ  រក្សា និងប្រេីប្រាស់គ្រឿងញៀននៅទូទាំងប្រទេស ។

លោកបន្តថា ៖ ក្នុងនាមយើងជាយុវជនដែលជាទំពាំងស្នងឫស្សីត្រូវចូលរួមឱ្យបានផុសផុល  នូវយុទ្ធនាការលុបបំបាត់ការ ជួញដូរ រក្សា និងប្រេីប្រាស់គ្រឿងញៀន  នៅក្នុងមូលដ្ឋាន ដោយផ្តេីម ចេញ ពីយេីងទាំងអស់គ្នា។ ជាពិសេសក្នុងករ ណីដែលដឹងអំពីព័ត៌មាននៃការចរាចរករណីជួញដូរ  រក្សា  និងប្រេីប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យេីង  ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន  ដើម្បីអន្ត រាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះក្នុងនាមយើងជាសិស្សានុសិស្ស  យើងត្រូវជៀសឱ្យឆ្ងាយគ្រឿងញៀន  និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន  និងច្បាប់ចរាចរណ៍ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍  គាត់បានយល់ជ្រាប និងរួមគ្នា ដើម្បី ប្រយុទ្ធប្រឆាំងទៅនឹងជួញដូរនិងចរាចរណ៍គ្រឿងញៀន  និងគោរពច្បាប់ចរាចរឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ប៉ោយប៉ែត

Share.