មន្រ្តីយោធាម្នាក់ត្រូវបានចាប់វាយខ្នោះភ្លាមៗក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ច!
កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចាប់វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ។ក្រោយការចាប់ខ្លួន ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕
សូមទស្សនាវីដេអូ ៖